មន្ត្រីខិលខូចឃុបឃិតគ្នាជាប្រព័ន្ធលួចឲ្យឈ្មួញដឹកជើងមាន់បង្កកខូចគុណភាពចំនួន០៤រថយន្តកុងតឺន័រមានទម្ងន់រហូតទៅដល់ជាង១០០តោន…

 

មន្ត្រីខិលខូចឃុបឃិតគ្នាជាប្រព័ន្ធលួចឲ្យឈ្មួញដឹកជើងមាន់បង្កកខូចគុណភាពចំនួន០៤រថយន្តកុងតឺន័រមានទម្ងន់រហូតទៅដល់ជាង១០០តោន…

ខេត្តស្វាយរៀង៖ ប្រភព រាយការណ៍ពី ខេត្ត ស្វាយរៀង បានអោយដឹងថា សំណុំរឿង ករណីឃុបឃិតគ្នា ជាប្រព័ន្ធបើកភ្លើងខៀវអោយនាំចូលជេីងមាន់បង្កកចំនួន ០៤ រថយ្តកុងតឺន័រ មានទម្ងន់ជាង ១០០ តោន បាន បញ្ជូនទៅដល់ អយ្យការអមសាលា ដំបូង ខេត្ត ស្វាយរៀងហើយកាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ។
បើយោងតាមប្រភព បានអោយដឹងទៀតថា អ្នកនាំជេីងមាន់បង្កកចូលតាមច្រកទ្វារអន្តរជាតិបាវិត គឺលោក សម្បត្តិ ម្ចាស់ ក្រុមហ៊ុន Sambath Logistic Co.Ltd មាន អាស័យដ្ឋាន នៅភូមិ បាវិត កណ្ដាល សង្កាត់បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ។ ចំណែក មន្ត្រី ដែល ឃុបឃិតគ្នាជាប្រព័ន្ធអនុញ្ញាតិ អោយ នាំ ចូលជើងមាន់បង្កកដោយមិនបង់ពន្ធនិងគ្មាន លិខិតអនុញ្ញាតអោយ នាំចូលមាន
១.ឈ្មោះ យី ថុល ប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិបាវិត
២.លោក ហេង សំបូរ មេសាខាគយខេត្ត ស្វាយរៀង និង សមត្ថកិច្ច ពាក់ព័ន្ធ មួយ ចំនួន ទៀត ដែលប្រចាំច្រកនេះបានឃុបឃិតគ្នាជា ប្រព័ន្ធ ។
ជេីងមាន់ បង្កកខូច គុណភាព នាំចូល តាមច្រកទ្វារអន្តរជាតិបាវិតខុសច្បាប់ នេះ ត្រូវបាន លោកព្រះ រាជអាជ្ញា អមសាលាដំបូង ខេត្ត ស្វាយរៀង បង្កើត គណៈកម្មការ ចម្រុះ រួមទាំង អាជ្ញាធរ ខេត្ត ស្វាយរៀង ដើម្បី ដុតបំផ្លាញកម្ទេចចោល រួចរាល់ហេីយ នោះដែរខណៈ ពេល នេះតំណាង អយ្យការអមសាលា ដំបូង ខេត្ត ស្វាយរៀង កំពុង ចាត់ ការ បន្តតាមនិតិវិធីច្បាប់ ។
រហូតមក ដល់ ពេលនេះអគ្គ នាយក ដ្ឋាន គយ និងរដ្ឋាករ កម្ពុជាមិនទាន់ ចេញ សេចក្ដី ប្រកាស ព័ត៌មាន អំពី ករណីជើងមាន់បង្កកខូច គុណភាពនៅឡេីយទេ ! ព្រោះករណី កន្លង មកតែងតែ ឃើញ អគ្គនាយក ដ្ឋាន គយ និងរដ្ឋាករ កម្ពុជា បំភ្លឺ ជាហូរ ហែរ នៅពេល មាន ព័ត៌មាន រសើប ។
សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ណែនាំ មិនអោយមានការ នាំចូលគ្រឿងក្នុង ឬបំណែកសាច់ឬសាច់ បង្កក ចូលមកប្រទេសឡើយ ។
មហាជន ហួសចិត្ត ចំពោះ ទង្វើ របស់ មន្ត្រី គយខាងលេីដែល ថ្លេីមធំដុះមមីសគិតតែប្រព្រឹត្តអំពើពុករលួយ.ហ៊ានផ្គេីន អនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ជាមួយ គ្នា នេះ ដែរ មហាជន កំពុង រង់ចាំ មេីលថា តេីប្រព័ន្ធច្បាប់ មានចំណាត់ការបែប
ណាចំពោះមេគយរូបនេះដែលកំពុងឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយដល់ផ្ទុយនឹងច្បាប់បានកំណត់ឲ្យអនុវត្ត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *