បុរសជាងម៉ៅការសំណង់ម្នាក់សូមអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យជួយរកយុត្តិធម៌ ខណៈពេលរូបគាត់ ចាញ់ល្បិចឆោបោកបុគ្គលពីរនាក់ប្ដីប្រពន្ធប្រកបរបរភ្នាក់ងារ AMK .
ខេត្តបន្ទាយមានជ័យ÷បុរសជាងម៉ៅការសំណង់ម្នាក់ទឹកភ្នែកជូតក្បាលជង្គង់ព្រោះតែចាញ់ល្បិចកល បុគ្គលពីរនាក់ប្ដីប្រពន្ធដែលប្រកបរបរ ភ្នាក់ងារ amk រឿងម៉ៅការសាងសង់លំនៅដ្ឋាន មិនព្រមទូទាត់ប្រាក់តាមកិច្ចសន្យា។
បុរសដែលបានអះអាងថាខ្លួនជាជនរងគ្រោះនោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងក្ដុកក្ដួលថា រូបគាត់មានឈ្មោះ វ៉ាន វាស្នា (ហៅជាងពេជ្ជម៉ា )រស់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី 26 ខែ 2 ឆ្នាំ 2023 កន្លងទៅរូបលោកបានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់លំនៅដ្ឋានទំហំ៨.២×២០ម៉ែត្រដោយទទួលរ៉ាប់រងទាំងសម្ភារៈនិងពលកម្ម ដែលស្ថិតនៅភូមិសឿ ឃុំសឿស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពីជនសង្ស័យឈ្មោះ ចាន់ណា សេម៉ា(ហៅប្រុស)ភេទប្រុសអាយុ 36 ឆ្នាំ និងប្រពន្ធឈ្មោះ ឡូយ គង្គា ដែលមានទីកំណើតនៅភូមិដូនអោក ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងបច្ចុប្បន្ន មករស់នៅប្រកបមុខរបរលក់ដូរ និងជាតំណាងភ្នាក់ងារ AMK ប្រចាំនៅ ភូមិសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រូបគាត់
បានបញ្ជាក់បន្តទៀតថា ក្នុងកិច្ចព្រមព្រៀងខាងលើ ប្រាក់ដែលគាត់ត្រូវទទួលបានក្នុងការសាងសង់ ចំនូនសរុប36,000 ដុល្លារ ក៏ប៉ុន្តែរូបលោកសាងសង់បាន40% ស្រាប់តែម្ចាស់សំណង់ខាងលើ បញ្ឈប់រូបលោកដោយពុំមានមូលហេតុ និងមិនព្រមទូទាត់សាច់ប្រាក់នៅតម្លៃសម្ភារៈនិងការងារ ដែលគាត់ធ្វើបាន ទៅតាមភាពជាក់ស្ដែងនោះឡើយ និងបានបោះពាក្យសម្ដីថាទៅប្តឹងដល់ណាក៏ប្ដឹងទៅ។
ដោយក្ដីអស់សង្ឃឹមបុរសជាជាងសំណង់ខាងលើ បានមកពឹងពាក់អ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយ និងសូមអំពាវនាវ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យជួយរកយុត្តិធម៌ ជួយគាត់ផងព្រោះថាកន្លងទៅ រូបគាត់បានដាក់ពាក្យបណ្ដឹងទៅសាលាឃុំ និងអធិការ ស្រុកមង្គលបុរីដែរ តែគ្មានប្រសិទ្ធភាព និងមិនមានវិធានការផ្លូវច្បាប់ទៅលើជនបោកប្រាស់ខាងលើនោះឡើយ។
ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2023 នេះអង្គភាពសារព័ត៌មានម្លប់សន្តិភាព និងអង្គភាពគេហទំព័រអេចវីអិនអិន ធីវីអនឡាញ(HVNN TVOnline) ព្រមទាំងអង្គភាពគេហទំព័រស៊ីអេចអិនជី ធីវីអនឡាញ( CHNG TVOnline ) យើងខ្ញុំបានទទួលលិខិតសុំពឹងពាក់ផ្លូវការមួយច្បាប់ ពីបុរសឈ្មោះ វ៉ាន វាស្នាខាងលើ ដើម្បីជួយផ្សព្វផ្សាយនៃសាច់រឿងនេះ????????តទៅនេះក្រុមការងារយើងខ្ញុំសូមអានលិខិតសុំពឹងពាក់ ឱ្យអ្នកតាមដាននិងអ្នកទស្សនាជ្រាបនិងយល់កាន់តែច្បាស់។
ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រ
លិខិតសុំពឹងពាក់
ខ្ញុំបាទឈ្មោះ វ៉ាន វាស្នា កាន់អត្តសញ្ញាណប័ណ្ណលេខ170785064អាយុ 50ឆ្នាំ បច្ចុប្បន្នរស់នៅអាស័យដ្ឋានផ្ទះលេខ១៤៧ ក្រុមទី៨ ភូមិល្វាចាស់ ឃុំល្វា ស្រុកបាវេល ខេត្តបាត់ដំបងលេខទូរសព្ទ085755595។
សូមគោរពជូន
លោកប្រធានអង្គភាពសារព័ត៌មានម្លប់សន្តិភាពលោកប្រធានអង្គភាព HVN TVOnline និងលោកប្រធានអង្គភាព CHNG TVOnline
ជាទីគោរពដ៏ខ្ពង់ខ្ព
កម្មវត្ថុ÷ សុំពឹងពាក់ជួយផ្សព្វផ្សាយរឿងឈ្មោះ ចាន់ណា សេម៉ាភេទប្រុសអាយុ ៣៦ មុខរបអាជីវករនិងប្រពន្ធឈ្មោះឡូយគង្គា ស្រុកកំណើត ភូមិដូនអោក ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ខ្ញុំបាទ សូមជម្រាបលោកប្រធានអង្គភាពផ្សារព័ត៌មានទាំងបីអង្គភាពខាងលើមេត្តាជ្រាបថាកាលពីថ្ងៃទី26 ខែ2 ឆ្នាំ 2023 ខ្ញុំបាទ បានធ្វើកិច្ចសន្យាសាងសង់ផ្ទះមួយកន្លែងនៅផ្សារហ៊ុយឡេង ភូមិសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយបានព្រមព្រៀងគ្នាថាពេលធ្វើរួចនិងប្រគល់លុយចំនួន៣៦០០០(សាមសិបប្រាំមួយពាន់ដុល្លាសហរដ្ឋអាមេរិក)ស្រាប់តែខ្ញុំបាទធ្វើរួចបាន ៤០% នៃសំណង់ខាងលើ ស្រាប់តែបុគ្គលឈ្មោះ ចាន់ណាសេម៉ា បានបញ្ឈប់ការងារសាងសង់គ្មានមូលហេតុត្រឹមត្រូវ។
ខ្ញុំបាទសូមជម្រាបជូនលោកប្រធានអង្គភាពសារព័ត៌មាន បន្តទៀតថា បើគិតជាសាច់ប្រាក់ដែលខ្ញុំបាទត្រូវទទួលបាននៃតម្លៃការងារថ្មើរ និងចំនូន១៦៤០០$ (មួយមុឺនប្រាំមួយពាន់បួនរយដុល្លា)គិតទាំងសម្ភារៈនិងកម្លាំងពលកម្ម។តែភាពជាក់ស្ដែងខ្ញុំបាទទទួលបានត្រឹមតែ១២០០០$(មួយមុឺនពីពាន់ដុល្លា)។ដោយនៅខ្វះប្រាក់ឈ្នួលខាងលើចំនួន៤៤០០$(បួនពាន់បួនរយដុល្លា)ហើយបុគ្គលខាងលើព្យាយាមគេចវេសមិនទទួលខុសត្រូវដោយមានចេតនាឈរបោក ហើយខ្ញុំបាទបានដាក់ពាក្យប្ដឹង ទៅសាលាឃុំ និងអធិការដ្ឋាន ស្រុកមង្គលបុរី ក៏ប៉ុន្តែគ្មានដំណោះស្រាយ។
អាស្រ័យដូចកម្មវត្ថុនិងបានជម្រាបជូនខាងលើ សូមលោកលោកប្រធានអង្គភាពផ្សារព័ត៌មានទាំងបីខាងលើមេត្តាជួយផ្សព្វផ្សាយរឿងនេះអោយដឹងដល់សមត្ថកិច្ចជំនាញដើម្បីរូបខ្ញុំទទួលបានយុត្តិធម៌ឡើងវិញ។
សូមលោកប្រធានសារព័ត៌មាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ
។ ធ្វើនៅមង្គលបុរីថ្ងៃព.ហ ខែវិច្ឆិការ ឆ្នាំ២០២៣។ស្នាមមេដៃស្ដាំ
វ៉នវាស្នា
ក្រុមអ្នកឃ្លាំមើលការអនុវត្តច្បាប់ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យបានលើកឡើងថាប្រសិនបើ មន្ត្រីដែលមានតួនាទីការពារសុខសុវត្ថិភាពនិង ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់.មានការធូររលង់ចំពោះជនខិលខូច ដែលតែងតែយកច្បាប់មកទ្រាប់អង្គុយបន្តទៀតនោះ តើប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់ទៀតដែលត្រូវរកគ្រោះជាបន្តបន្ទាប់ពីសំណាក់ជនសង្គមខ្មៅ។
តែទោះជាយ៉ាងណាក៏ដោយអង្គភាពយើងខ្ញុំនៅតែមានការជឿជាក់ទៅលើស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដំណោះស្រាយទូទៅជូនប្រជាពលរដ្ឋដោយមិនមានការរើសអើង ព្រោះថាកន្លងទៅយើងសង្កេតឃើញថាអង្គភាពនគរបាលខេត្តមួយនេះបានបំបែកសំណុំរឿងនិងដោះស្រាយរឿងក្តីក្តាំបានជោគជ័យជាច្រើនករណីគួរឲ្យកត់សម្គាល់។
ជុំវិញការចោទប្រកាន់ខាងលើ នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិការ ឆ្នាំ 2023នេះក្រុមការងារយើងមិនអាចសុំការបំភ្លឺពីឈ្មោះ លោកចាន់ណា សេម៉ា និងប្រពន្ធឈ្មោះ ឡូយគង្គាបានទេ ដោយ call ទូរស័ព្ទចូលបីដងមិនមានអ្នកទទួល(លេខទូរស័ព្ទជនសង្ស័យ077968009)។