លោកឧត្តមសេនីយ៍ត្រី វង្ស វិត អញ្ជើញជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដំណើរដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង គ្រួសារមន្ត្រីនគរបាលមរណ:
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងឱ្យលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ក្នុងនោះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យជំនាញជាច្រើនរូប។
លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមកចូលរួមថ្ងៃនេះ មានចំនួន ៧៦ នាក់ ក្នុងនោះក្រុមការងារបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូននគរបាលចូលនិវត្តន៍ចំនួន៦៣នាក់ និង បើកប្រាក់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាលមរណ: ១៣នាក់ ។ ថវិការសរុប ៧៨៨,៦៤៥,០០០ រៀល (ប្រាំពីររយប៉ែតសិបប្រាំបីលាន ប្រាំមួុយសែសិបប្រាំពាន់រៀលគត់)។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុកពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរបាលមរណ:ផងដែរ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណ: ក្នុងឱកាសនោះ សូមយកប្រាក់ទាំងនេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនោះលោកក៏បានអំពាវនាវដល់និវត្តន៍ជនទាំងអស់ត្រូវយកចិត្តទុកដាក់ថែសុខភាពឲ្យបានល្អ ធ្វើលំហាត់ប្រាណជាប្រចាំ និងសូមឱ្យជៀសផុតពីជំងឺផ្សេងៗទាំងឡាយ ៕