អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម..

អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម

បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុកថាជា លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកដាក់បំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។

អ្នកសារព័ត៌នៅខេត្តបន្ទាយមានជ័យ ពួកគាត់ខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ដើម្បីទទួលបានបទពិសោធន៍ និង បានយល់ច្បាប់វិជ្ជាជីវៈក្រុមសីលធម៌ស្ដីអំពីរបបអ្នកសារព័ត៌មាន យើងងាកមកមើល លោក សេក សុខុមវិញ ដែលក្នុងនាមជាប្រធានមន្ទីរ បន្ទាយមានជ័យ មិនដែលគិតគូរ បង្កើតកម្មវិធីអ្វីមួយ អោយមានការសាមគ្គីភាពរវាងអ្នកសារព័ត៌មាន ក្នុងខេត្តនោះឡើយ បើមានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេកសុខុម រៀបចំដាក់ឈ្មោះ តែបក្ខពួករបស់ខ្លួនតែប៉ុន្នោះ ហើយក្នុងនាម លោក សេក សុខុម ជាប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនដែលផ្តល់ភាពកក់ក្តៅ ដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យនោះឡើយ ។

ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន មេត្តាផ្តល់អនុសាសន៍ជូនលោក សេក សុខុម ខ្លះផងទាន.. ដើម្បីកុំអោយលោក សេក សុខុម ប្រាសចាក នូវវប្បធម៌និយមបក្ខពួកបន្តទៀត ត្រូវធ្វើជាសេនាធិការក្រសួងព័ត៌មានឲ្យបានល្អ និងទុកជាមុខមាត់ ភ្នែកច្រមុះរបស់ក្រសួងឲ្យមានប្រសិទ្ធភាពផងទាន..។

សាររិះគន់ស្ថាបនានេះ មិនមែនជាន់ពន្លិចនោះទេ គឺគ្រាន់តែដាសអារម្មណ៍លោកប្រធានមន្ទីរព័ត៌មានខេត្ត អោយចេះស្រលាញ់រួបរួមសាមគ្គីផ្ទៃក្នុង នៅលើវិថីព័ត៌មាននៅខេត្តបន្ទាយមានជ័យអោយរីកចម្រើននិងមានគុណភាពខ្ពស់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះហើយអង្គភាពយើងខ្ញុំនិងរង់ចាំការឆ្លើយបំភ្លឺ ពីលោក សេក សុខុមប្រធានមន្ទីររូបនេះ ពាក់ព័ន្ធការរិះគន់ពីបងប្អូនអ្នកសារព័ត៌មានជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ????????រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពីអ្នកសារព័ត៌មាន សូមអរគុណ????????????។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *