លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ដឹកនាំកម្លាំងចំនួន០៥នាក់ អញ្ជើញចូលរួមប្រជុំ ត្រួតពិនិត្យ និង ពិភាក្សាការងារស្ដីពីការចេញ-ចូល របស់ពលករឆ្លងដែននៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ..

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ដឹកនាំកម្លាំងចំនួន០៥នាក់ អញ្ជើញចូលរួមប្រជុំ ត្រួតពិនិត្យ និង ពិភាក្សាការងារស្ដីពីការចេញ-ចូល របស់ពលករឆ្លងដែននៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ!!!

បន្ទាយមានជ័យ៖នៅរសៀលថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះនៅវេលាម៉ោង១៤នឹង០០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥បានដឹកនាំកម្លាំងចំនួន០៥នាក់ អញ្ជើញចូលរួមប្រជុំ ត្រួតពិនិត្យ និង ពិភាក្សាការងារស្ដីពីការចេញ-ចូល របស់ពលករឆ្លងដែននៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ស្ថិតនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានឱ្យដឹងថាកិច្ចប្រជុំ ត្រួតពិនិត្យ និង ពិភាក្សាការងារស្ដីពីការចេញ-ចូល របស់ពលករឆ្លងដែននៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច។ អមដំណើរដោយ ឯកឧត្ដម ហេង ចាន់ឌី រដ្ឋលេខាធិការ អធិការកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោក លោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការងទទួលទិស និងមានស្ថាប័នពាក់ព័ន្ធចូលរួម សរុបចំនួន ៣៣នាក់។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *