លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត​

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត​
=========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនងាយរងគ្រោះប៉ោយប៉ែត​ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។

ពិធីសម្ភោធដាក់ដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនងាយរងគ្រោះប៉ោយប៉ែត​ ធ្វើឡើង​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ជា​ជំនួយ​ឥតសំណង​រាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ ២,១៩៩,៩២០ ដុល្លារ​សហរដ្ឋ​អាមេរិក។ គម្រោងសាងសង់នេះមានរយៈពេល១ឆ្នាំ​ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ ម៉ែត្រ​កការ៉ (បណ្តោយ១០១,៣៩ម ទទឹង៩៦.៣៤ម)។​ ក្នុងនោះដែរមជ្ឈមណ្ឌល​ ក៏មាន​ជំនាញវិជ្ជាជីវៈចំនួន៥ជំនាញ​ រួមមាន​ ៖​ ជំនាញកាត់ដេរ,​ ជំនាញសាឡន,​ ជំនាញ​ធ្វើ​ម្ហូប​/បង្អែម,​ ជំនាញអគ្គិសនី និងទឹក,​ ជំនាញម៉ាស៊ីនត្រជាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព កន្លែងប្រារព្ធពិធី និងសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ ប្រតិភូជាតិ អន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីស្ថានទូតថៃ និងប្រជាពលរដ្ឋ ប្រកបទៅដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *