នគរបាលស្រុកភ្នំព្រឹកបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមនុស្សចំនួន០៥នាក់អនុវត្តតាមច្បាប់៖
——-
កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទីនៅចំណុច ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេ នីយ៍ទោ ហេង បារាំង អធិការនគរ បាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការ បង្រ្កាបករណីបាន រក្សាទុកជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់គឺ៖
១-ឈ្មោះ សិទ្ធ ចាន់រិទ្ធ ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២-ឈ្មោះ ភ្លើយ យ៉ង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិភ្នំតូ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣-ឈ្មោះ មាន យ៉ារិន ភេទស្រី អាយុ—ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ ដំ បង។
៤-ឈ្មោះ ច្រឹក ចាន់ធឿន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
៥-ឈ្មោះ ឆន វីណាន់ ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិកំប៉្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន០១ថង់ (សង្ស័យមានសារធាតុញៀន)។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក Nokai ចំនួន០ ១ គ្រឿង
-សម្ភារ:សម្រាប់ប្រើប្រាសនិងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចា ត់ ការតាមនីតិវិធី ច្បាប់៕(រូបភាព នគរបាលស្រុកភ្នំព្រឹក)By kos al!