អនុត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកឯកភ្នំបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់អនុវត្តតាមច្បាប់៖
——–
កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៤ វេលាម៉ោង១៤និង ០០ នាទីនៅចំណុ ចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុត្តតាមយោល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេ នីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បាន ដឹកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការនេះ ស មត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទី១ ឈ្មោះ ង្វៀង វុឹងសុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង និងទី២ ឈ្មោះ ប៊ួយ ធីង៉ុក ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន២៧ថង់ (ទម្ងន់៤.៤០ក្រាម)សង្ស័យមានសារធាតុញៀន
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-អាំងវុិចទ័រសម្រាប់ឆក់ត្រីចំនួន៣
-ទូរស័ព្ទដៃចំនួន១
-លោហះធាតុពណ៌លឿង(ក្រវុិលចំនួន១គូរ)
-ប្រាក់រៀលចំនួន២០មុឺនរៀល។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តទៅតាម និតិវិធីច្បាប់៕(រូបភានគរបាលស្រុក ឯកភ្នំ)By kosal!