ដោយមានការគិតគូរ យកចិត្តទុកដាក់អំពីសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ និងស្របពេលមានការរអ៊ូរទាំពីប្រជាពលរដ្ឋថាមានក្លិនស្អុយផងនោះ ឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​បរិស្ថាននៅក្នុងសង្កាត់ផ្សារកណ្តាល..

ដោយមានការគិតគូរយកចិត្តទុកដាក់ អំពីសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ និងស្របពេលមានការរអ៊ូរទាំពីប្រជាពលរដ្ឋថាមានក្លិនស្អុយផងនោះ ឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​បរិស្ថាននៅក្នុងសង្កាត់ផ្សារកណ្តាល..

(ក្រុងប៉ោយប៉ែត)នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែមីនា​ ឆ្នាំ២០២៤នេះ
បន្ទាប់ពីសង្កេតឃេីញទីធ្លានៅតាមសងខាងផ្លូវជាតិលេខ៥​ ចាប់ពីរង្វង់មូលផ្លូវ៥៨មកផ្សារកណ្តាលក្រុងប៉ោយប៉ែតដែលមាន ត្រែង ស្បូវ ស្មៅ កូនឈើដុះ និងការចោលសំរាម លាយឡំក្លិនមិនល្អផងនោះ​ ទេីបឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ រដ្ឋលេខាធិការ​ ទីស្តីការណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត
រួមជាមួយលោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាល ក្រុងប៉ោយប៉ែត​ សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ​ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព​ និង​បរិស្ថានល្អនៅក្នុងសង្កាត់ផ្សារកណ្តាល​ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម​ ប៊ុនថន និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត និងលោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ ព្រមទាំងក្រុមការងារក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមរួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ហេីយសូមកុំយកសំរាមទៅចោលពាសវាលពាសកាលដូចមុនតទៅទៀត។​ អនាម័យបរិស្ថានក្នុងមូលដ្ឋានអាចស្អាតល្អគ្រប់ពេល​ គឺអាស្រ័យលេីយេីងទាំងអស់គ្នាចេះស្រលាញ់បរិស្ថាន​ចេះជួយសម្អាតទាំងអស់គ្នា និងចេះរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ « ព្រោះអ្នកសម្អាតមិនអាចធ្វេីឱ្យស្អាតបានទេ​ ប្រសិនបេីអ្នកពង្រាយច្រេីនជាងអ្នកសម្អាត​ ប៉ុន្តែពេលខ្លះមិនចាំបាច់ត្រូវការអ្នកសម្អាតនោះទេប្រសិនបេីគ្នាអ្នកពង្រាយ» ដូច្នេះចាប់ពីពេលនេះតទៅ​ សង្ឃឹមថាទាំងមន្ត្រីរាជការ​ទាំងប្រជាពលរដ្ឋ​ ទទាំងភ្ញៀទេសចរណ៍ទាំងយុវជន​ យុវតី​ និងរួមទាំងអ្នកធ្វេីដំណេីរ​ឆឆ្លងកាត់ក្រុងប៉ោយប៉ែតទាំងអស់នឹងរួមគ្នាស្អាតបរិស្ថា​ន​ ចេះស្រលាញ់បរិស្ថាន​ និងរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ ដេីម្បីភ្នាក់ដឹកជញ្ជូនសំរាមងាយស្រួលប្រមូលដឹកជញ្ជូន៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *