លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់.. ត្រូវបញ្ជូនខ្លួនជនសង្ស័យចំនួន ពីរនាក់ ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធករណីដឹកជញ្ជូន នឹង ជួញដូរ គ្រឿងញៀ ប្រមាណជាង ១០គីឡូ..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់..
ត្រូវបញ្ជូនខ្លួនជនសង្ស័យចំនួន ពីរនាក់ ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធករណីដឹកជញ្ជូន នឹង ជួញដូរ គ្រឿងញៀ ប្រមាណជាង ១០គីឡូ ..

(ក្រុងប៉ោយប៉ែត)៖ ករណីដឹកជញ្ជូន នឹង ជួញដូរ នៅសារធាតុញៀនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២៤ និង០០នាទី ដោយ អនុវត្តន៍យ៉ាងមុឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ប្រុស០១ ស្រី០១ ។
១/ឈ្មោះ ហេង សុគុណ ហៅ ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២/ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូឬស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដកហូតវត្ថុតាងរួមមាន %
• ម្សៅម៉ត់សថ្លា(MDMA)ចំនួន០១ថង់ស្មើទម្ងន់២.១១ក្រាមសាច់ថ្នាំសុទ្ធ ។
• ថ្នាំ កញ្ចប់រូបទំពាំងបាយជូរមានអក្សGrapa fraittea(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់៤.៤៧០ក្រាមសាច់ថ្នាំសុទ្ធ។
• ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ។
• រថយន្តចំនួន ០១ គ្រឿងម៉ាក ម៉ាកព្រូសពណ៍ស។
• ទូរសព្ទដៃចំនួន ០២ គ្រឿង។
• សរុបចំនួន ៦៧៧៧.១១ក្រាមសាច់ថ្នាំសុទ្ធ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ ដើម្បីបន្តនីតិវិធីច្បាប់ ទៅកាន់សាលាដំបូង ខេត្ត ប.ជ ។
បេសកកម្ម១យប់ទល់ភ្លឺ ទទួលបានជោគជ័យ
សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន..។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *