លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង នៅសាលាខេត្តបន្ទាយមានជ័យ
==============
(ខេត្តបន្ទាយមានជ័យ):នៅព្រឹកថ្ងៃទីថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិឆ្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ នៅសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះ មានការចូលរួមពី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលសុីវិល ផ្នែកសន្តិសុខសាធារណៈ ផ្នែកពន្ធនាគារ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍ទាំង៦៧ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៧០នាក់ ៕