មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់ត្រូវបានសម​ត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីបង្រ្កាបបាន​នៅស្រុកថ្មគោល

មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់ត្រូវបានសម​ត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីបង្រ្កាបបាន​នៅស្រុកថ្មគោល៖

Processed with Rookie Cam

——–
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២ ០២៨ វេលាម៉ោង ១៨​និង២០នាទីនៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោ​ក​វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ប៉ាន់​ ចាន់រិទ្ធ​ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លងចុះប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញាញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្តែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០២នាក់ មាន​ឈ្មោះ ម៉ាប់ ជីវ័យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ និងឈ្មោះ សុវណ្ណ ឈួយ ភេទប្រុស អាយុ​២៥ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោ​ល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ដង់ ទម្ងន់ ១៩៨.៥១ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។

ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់​ដំបងផងនោះ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជន សង្ស័យបានចំនួន ០១​នាក់​ទៀត វេលាម៉ោង ១៨និង៥០នាទីនាថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិនិគមក្រៅ ឃុំជ្រោយស្មៅ ស្រុកថ្ម គោល ខេត្តបាត់ដំបងគឺឈ្មោះ ខុម សារ៉ា ហៅ ឡែន ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបានរៀបចំសំណុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមច្បាប់៕(រូបភាពផែនការ ងារប្រឆាំងគ្រឿងញៀន)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *