លោក គាត ហ៊ុល អភិបាលនៃគុណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ថ្វាយបង្គំព្រះពុទ្ធរូប ថ្ងៃ បុណ្យពិសាខបូជា ឆ្លងព្រះពុទ្ធសករាជ ចូល ២៥៦៨ សូមអនុមោទនា..

លោក គាត ហ៊ុល អភិបាលនៃគុណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ថ្វាយបង្គំព្រះពុទ្ធរូប ថ្ងៃ បុណ្យពិសាខបូជា ឆ្លងព្រះពុទ្ធសករាជ ចូល ២៥៦៨ សូមអនុមោទនា????????????

ពិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។
ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិក នៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។

បុណ្យពិសាខបូជា នៅកម្ពុជាសព្វថ្ងៃ ប្រជាពុទ្ធសាសនិកជន តែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

ក្នុងឋានៈជាពុទ្ធសាសនិកត្រូវប្រឹងប្រែងរៀនពុទ្ធសាសនា ឱ្យយល់ច្បាស់ យកពុទ្ធធម៌មកអនុវត្តប្រចាំថ្ងៃ ថែរក្សាពុទ្ធសាសនាឱ្យគង់ និង ផ្សព្វផ្សាយពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និង មេត្តា ករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយឱ្យបានទូលំទូលាយតទៅ។ ជាពិសេសទៅទៀត គឺការបណ្តុះ និងថែទាំអ្នកបន្តវេនពុទ្ធសាសនា ដែលប្រកបដោយសមត្ថភាព គុណធម៌ និងសុខភាព ប្រកាន់ខ្ជាប់ក្នុងសម្មាមគ្គទាំង៨ អរិយសច្ចៈ៤ មានសច្ចៈ មានខន្តី និង កតញ្ញូ សមជាពលរដ្ឋដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បី រម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេស ចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធគឺ

១- ការប្រសូត៖ ព្រះអង្គទ្រង់ប្រសូតនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។

២- ការត្រាស់ដឹង៖ ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ ។

៣- ការចូលនិព្វាន៖ ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៧៨ឆ្នាំហើយ ។

ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាងសិរិមហាមាយា និងព្រះបាទសុទ្ធោទនៈ។ ព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ , ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូនៃយើង។

យើងសង្កេតឃើញថា ព្រះសាស្តាទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា តំណាង ឱ្យ «ថ្ងៃទាំងបី» គឺថ្ងៃ ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *