កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះល្បាតនៅពេលយប់ បានប្រទះ ឃើញមុខសញ្ញាក្មេងទំនើងប្រមូលផ្តុំ និងម៉ូតូអត់បំពាក់ផ្លាកលេខចំនួន១៤នាក់ ម៉ូតូHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង..

កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះល្បាតនៅពេលយប់ បានប្រទះ ឃើញមុខសញ្ញាក្មេងទំនើងប្រមូលផ្តុំ និងម៉ូតូអត់បំពាក់ផ្លាកលេខចំនួន១៤នាក់ ម៉ូតូHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង..

ក្រុងប៉ោយប៉ែត÷ នៅថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយគោរពតាមការណែនាំ និងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវិរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអធិការរងផ្នែក លោកនាយប៉ុស្តិ៍រដ្ឋបាលចុះល្បាតនៅពេលយប់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ វេលាម៉ោង ១២ នឹង០០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះល្បាតតាមភូមិសាស្រ្ត សង្កាត់អូរជ្រៅ ក៏បានប្រទះ មុខសញ្ញាក្មេងទំនើងចំនួន១៤នាក់កំពុងប្រមូលផ្តុំ និងម៉ូតូម៉ាកHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង ៖

សូមបញ្ជាក់ថាក្មេងទំនើងដែលប្រមូលផ្ដុំ ១៤នាក់ ម៉ូតូ ៥គ្រឿងគ្មានស្លាកលេខ គឺមាន????៦ក្រុមក្នុងនោះមាន????
-ក្រុមទី១
-មានចំនួន០១នាក់ ម៉ូតូ១គ្រឿង (បង្ហោះម៉ូតូ) នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ២៤ និង២០នាទីយប់៖
១-ឈ្មោះ ឆៃ គង់ឆាយ អាយុ១៥ឆ្នាំ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (អវិជ្ជមាននៃសាធាតុញៀន)

-ក្រុមទី២
-មានគ្នាចំនួន០២នាក់ ម៉ូតូចំនួន ០១គ្រឿង ឃាត់នៅចំណុចដើម ពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ២៤ និង៣០នាទីយប់៖
១-ឈ្មោះ ដួង ដាវីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)
២-ឈ្មោះ ធូ ចាន់ថុល ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)

-ក្រុមទី៣
-មានគ្នាចំនួន០២នាក់ ម៉ូតូចំនួន០១គ្រឿង ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ២៤ និង៣០នាទីយប់៖
១-ឈ្មោះ សេង ហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)
២-ឈ្មោះ សយ សែន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)

-ក្រុមទី ៤
-មានគ្នាចំនួន០៦នាក់ ម៉ូតូចំនួន២គ្រឿង ឃាត់នៅចំណុចផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១យប់៖
១-ឈ្មោះ ឆេង ប៊ុនណេត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)។
២-ឈ្មោះ ច័ន្ទ កែវសី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)។
៣-ឈ្មោះ ហុក រ៉ាយុទ្ធ អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)។
៤-ឈ្មោះ សាត គឹមសាន អាយុ២៤ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)។
៥-ឈ្មោះ សាប ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អវិជ្ជមាននៃសាធាតុញៀន)។
៦-ឈ្មោះ ធី ប៊ុនថន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (អវិជ្ជមាននៃសាធាតុញៀន)។

-ក្រុមទី៥
-មានគ្នាចំនួន០២នាក់ ម៉ូតូចំនួន០១គ្រឿង ឃាត់នៅចំណុច ប៊ូសុភ័ណ្ឌ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១ និង៣០នាទីយប់៖
១-ឈ្មោះ លី គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)
២-ឈ្មោះ អៀង គឹមហួង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)

-ក្រុមទី៦
-មានគ្នាចំនួន០១នាក់ ម៉ូតូចំនួន០១គ្រឿង ឃាត់នៅចំណុចកែង ដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្បាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ២យប់ ៖
១-ឈ្មោះ យ៉ាន ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (វិជ្ជមាននៃសាធាតុញៀន)។
-ក្នុងចំណោម អ្នកទាំង១៤នាក់ គឺមានចំនួន១១នាក់ តេសវិជ្ជមាននៃសាធាតុញៀន និងចំនួន០៣នាក់ អវិជ្ជមាននៃសាធាតុញៀន ។
-បញ្ជាក់៖ចំពោះករណីខាងលើ គឺពុំមានសំភារៈប្រព្រឹត្តបទល្មើសនោះទេ ។
ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យ11នាក់ដែលមានសារធាតុញៀននឹង3នាក់ដែលមិនមានសារធាតុញៀនជំនាញ ស្នើសុំធ្វើការអប់រំរួច ហើយក៏អោយត្រឡប់ទៅផ្ទះវិញ កែខ្លួនធ្វើជាកូនល្អ ក្លាយជាទំពាំងស្នងឬស្សីដើម្បីសង្គមនៅថ្ងៃខាងមុខ។

ជាចុងក្រោយជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតសូម ចូលរួមសហការ ប្រសិនបើមានការប្រមូលផ្ដុំដូចករណីខាងលើ សង្ស័យថាជាក្មេងទំនើង សូមរាយការណ៍មកកម្លាំងមានសមត្ថកិច្ច ដែលនៅជិតអ្នកបំផុត ឬមួយក៏រាយការណ៍មកកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតផ្ទាល់៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *