លោកឧត្តមសេនីយ៍ទោ សាត គឹ ម សាន ពីពេលនេះតទៅបេីក្នុងមូលដ្ឋានក្រុង ស្រុកណា មានលេចឡេី ងនូវករណីក្មេងទំនេីងបង្កបញ្ហានៅ មូល ដ្ឋាននោះ លោក អធិការនគរ បាលក្រុង ស្រុកនោះត្រូវទទួល ខុសត្រូវទាំងស្រុងចំពោះមុខថ្នាក់ដឹកនាំស្នងការដ្ឋាននិងវិន័យរបស់កងកម្លាំងនគរបាលជាតិ៖
——–
នៅព្រឹកថ្ងៃចន្ទ១២ រោចខែពិសាខ ឆ្នាំរោងឆស័ក ព. ស. ២៥៦៨ត្រូវនឹងថ្ងៃទី០៣ ខែ មិថុនាឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកវគ្គបំប៉នលំហាត់របៀប ការស្លៀក ពាក់ឯកសណ្ឋាននិងក្រមសីលធ៌ម វិជ្ជាជីវៈដ ល់កង កម្លាំងនគរបាលក្នុងខេត្តបាត់ ដំបងដែលពិធីនេះមានលោក លោ កស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជា ការវរសេនាតូចនគរ បាលការពារព្រំដែនគោក អធិ ការនរបាលក្រុង ស្រុក និងមន្រ្តីនគរបាល ពាក់ព័ន្ធជាច្រេីនរូប។
លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីពេលនេះតទៅ បេីក្នុងមូល ដ្ឋានក្រុង ស្រុកណា មានលេចឡេីងនូវករណីក្មេងទំនេីងបង្កបញ្ហាអសន្តិសុខនៅមូលដ្ឋាននោះ លោ ក អ ធិការនគរបាលក្រុង ស្រុកនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ មុខថ្នាក់ដឹកនាំស្នងការដ្ឋានក៏ដូចវិ ន័យរបស់កងកម្លាំងនគរបាលជាតិ។
ម៉្យាងទៀតគ្រប់ករណីក្មេងទំនើងដែលកើតឡើងក្នុងមូលដ្ឋាននីមួយៗត្រូវធ្វើការស្រាបជ្រាវ បង្រ្កាបឱ្យបានទាន់ពេលនិងនាំយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយជាមួយនេះក៏សូមអំពាវនាវដល់ មាតា បិតា អា ណាព្យាបាលទាំងអស់ត្រូវ ធ្វើការអប់រំណែនាំ កូន ចៅរបស់ខ្លួនសូមកុំឱ្យធ្វើខ្លួនជាក្មេងទំនើងនៅមូល ដ្ឋានឱ្យសោះ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាត់ វិ ធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពល្មើសរបស់ពួកគេជាក់ជាមិនខាន ៕(រូបភាពការិយាល័យផ្សព្វ ផ្សាយអប់រំ)By kosal!