លោក គាត ហ៊ុល អភិបាលនៃគណបក្សក្រុងប៉ោយប៉ែត
បានដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ ដោយបញ្ចប់តាមយន្តការ គោលនយោបាយឈ្នះ.!ឈ្នះ.!របស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យជាស្ថាពរ..
ក្រុងប៉ោយប៉ែត : ករណីទំនាស់ដីធ្លី មួយកន្លែងក្នុងក្រុងប៉ោយប៉ែត ត្រូវបានរកដំណោះស្រាយ បានដោយជោគជ័យ។
លោក គាត ហ៊ុល បានលើកឡើងថា នេះជាប្រវត្តិសាស្ត្ររបស់រដ្ឋបាលក្រុងប៉ោយប៉ែតហើយ ក្នុងនាមលោកជាអភិបាលក្រុងប៉ោយប៉ែត សូមជំរាប និងបញ្ជាក់ ជូនថា នៅព្រឹកថ្ងៃសុក្រទី៧មិថុនា២០២៤នេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយនៅក្រុងប៉ោយប៉ែត ដែលធ្លាប់បានដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃមួយកន្លែងបន្តទៀត បានបញ្ចប់តាមយន្តការដោះស្រាយ ជាស្ថាពរ តាមគោលនយោបាយឈ្នះ!ឈ្នះ.!របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមរតកដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន ក្រោមការបន្តដឹកនាំ ដោយគិតគូរ ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ដោយមានការជ្រោមជ្រែងពីឯកឧត្តមឧបនាយរដ្ឋមន្ត្រី សាយ សំអាល បន្ថែម ការសម្របសម្រួលសះជាបញ្ជប់វិវាទរវាងលោកឧត្តមសេនីយឯក យឹម សំណាង ម្ចាស់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ. បជ ០០១៨២០ (Cviii 0471 ) និងប្រជាពលរដ្ឋចំនួន ១៧ គ្រួសារស្មើ ២៥ ក្បាលដី ទំហំ ៥ ៣៥៨ ម៉ែត្រការ៉េ។