កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យបានចំនួន 6នាក់ នៅក្មុងភូមិសាស្ត្រប៉ុស្តិ៍រដ្ឋបាលសង្កាត់និម្មិត ពាក់ព័ន្ធប្រើប្រាស់ និងមានការចែកចាយនៅសារធាតុញៀន..
#ប៉ោយប៉ែត÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បញ្ជាឱ្យគ្រប់ប៉ុស្ដិ៍នគរបាលទាំង៥ ចុះល្បាតតាមភូមិសាស្រ្តរបស់ខ្លួន ។
នៅយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានចុះល្បាតក្នុងភូមិសាស្ត្រ នៅចំណុចផ្លូវប្រឡាយទឹកថ្មី ស្ថិតភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជនសង្ស័យចំនួន ០២នាក់ គឺ៖ (១). ឈ្មោះ ហេម ប៊ុនណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
(២) ឈ្មោះ ជឹម វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រួចបានធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងដូចខាងក្រោម:
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កូនថង់តូច
-បំពង់កែវច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ១
-ដែកកេះច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ១ដើម
-បំពង់ចូកគ្រឿងញៀនចំនួន ១ដើម
ក្រោយមក យើងបានឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ដើម្បីសាកសួរ។
#លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១១ និង ០០នាទីនៅត្រង់ចំណុចភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលនិមិត្តបានឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ទៀតគឺ៖ (១)ឈ្មោះ យិន រក្សា ហៅស៊ីដេក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
(២)ឈ្មោះ ឡុង សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ រស់នៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
(៣)ឈ្មោះ ខាំណយ ណាំឈុីវ ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
(៤)ឈ្មោះ បូ រិទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
រួចបានធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងដូចខាងក្រោម:
-ម្សៅក្រាមពណ៌សថ្លាចំនួន ២ កូនថ្លង់តូច
-បំពង់កែវច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ២
-បំពង់ចូកគ្រឿងញៀនចំនួន ១
-ដែកកេះច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ១
-ដបច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ១
#សមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី