បើទោះបីបទបញ្ជាក្ដៅបង្កាបល្បែងស៊ីសងទូរទាំងប្រទេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់បានប៉ុន្មានសីលផងស្រាប់តែល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសមាន់ជល់តាមអនឡាញពាសពេញស្រុកឈូកខេត្តកំពត ចាប់ផ្ដើមក៏ក្រើកឡើងវិញហើយ ចំណែកមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចព្រងើយកន្តើយមិនធ្វើការបង្ក្រាប សង្ស័យថាទទួលផលលាភសើមមាត់សើមកហើយមើលទៅ..
#ខេត្តកំពត÷ល្បែងស៊ីសងគ្រប់ប្រភេទកក្រើកឡើងវិញហើយ បើទោះបីបទបញ្ជាក្ដៅបង្កាបល្បែងស៊ីសងទូរទាំងប្រទេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាក្ដៅនាពេលកន្លងមក ហើយថ្មីៗនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងម្ដងទៀត ប៉ុន្តែមិនទាន់បានប៉ុន្មានសីលផងនោះ ស្រាប់តែល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសមាន់ជល់តាមអនឡាញពាសពេញស្រុកឈូកខេត្តកំពត ចាប់ផ្ដើមក៏ក្រើកឡើងវិញហើយ ចំណែកមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចព្រងើយកន្តើយ ដោយមិនខ្វល់អនុសាសន៍ពេជ្រអនុសាសន៍មាស របស់ថ្នាក់ដឹកនាំដែលលោកតែងតែគិតគូរអំពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស..ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិក្នុងមូលដ្ឋានស្រុកឈូកខេត្តកំពតបែរជាមិនមានចំណាត់ការ និងធ្វើការបង្ក្រាប ទៅលើល្បែងស៊ីសងទាំងអស់នោះទេប្រជាពលរដ្ឋក៏ដូចជាមហាជនបានដាក់ការសង្ស័យថា មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទាំងនោះ ប្រហែលទទួលផលលាភសើមមាត់សើមកហើយមើលទៅ..ទើបល្បែងស៊ីសងមាន់ជល់តាមអនឡាញគ្រប់ប្រភេទអាចដាក់បានតាមសន្យាផ្ទះប្រជាពលរដ្ឋបានយ៉ាងរលូន ពោលគឺពង្វក់ក្រុមប្រជាពលរដ្ឋញៀនល្បែងឱ្យលេងហោកញ្ច្រៀវទ្រហឹងអ៊ឹងកងពីផ្ទះមួយទៅផ្ទះមួយពាសពេញស្រុកឈូកខេត្តកំពតតែម្ដង រីឯលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត កំពុងរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចស្លឹកឈើដែលមិនត្រូវបានប៉ះនឹងខ្យល់អញ្ចឹងដែរ។
សូមបញ្ជាក់ថានៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ 2024នេះ ក្រុមការងារអង្គភាពយើងខ្ញុំបានចុះទៅផ្ដិតយកទីតាំងបនល្បែងគ្រប់ប្រភេទ ជាពិសេសល្បែងមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ជ្រកក្រោមដំបូលផ្ទះប្រជាពលរដ្ឋ តុកាហ្វេគុយទាវ ជាច្រើនកន្លែង ស្ថិតនៅតាមភូមិក្នុងទឹកដីនៃស្រុកឈូក ខេត្តកំពត ខណៈប្រជាពលរដ្ឋ កំពុងចាក់ភ្នាល់ហោរកញ្ជ្រៀវអឺងកងក៏ក្រើកស្រុកឈូក ចំណែកឯ មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានថ្នាក់ក្រោមជាតិ មិនគោរពតួនាទីរបស់ខ្លួន ព្រងើយកន្តើយ មិនមានការយកចិត្តទុកដាក់ ទៅលើគោលនយោបាយ ភូមិ ឃុំ មានសុខសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខថ្នាក់ដឹកនាំកំពូលលើកឡើងជាញឹកញាប់កន្លងមក បែជាពាក់ព័ន្ធក្នុងមូលដ្ឋានខាងលើបណ្ដែតបណ្ដោយអោយល្បែងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុង ភូមិ ឃុំ ស្រុក ខេត្ត របស់ខ្លួន និងបានស៊ីដាច់ទៅលើ គោលនយោបាយ ភូមិ ឃុំ មានសុខសុវត្ថិភាពទាំង ៧ ចំណុច ចេញដោយរាជរដ្ឋាភិបាល ដើម្បីឲ្យមន្ត្រីក្រោមឱវាទ គោរព និងធ្វើឲ្យខានតែបាន ដើម្បីធានាជូនប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់ចំពោះភូមិ.ឃុំស្រុក ខេត្តរបស់ខ្លួន????????តែផ្ទុយទៅវិញ បច្ចុប្បន្នឃើញថាបនល្បែងគ្រប់ប្រភេទមាន់ជល់តាមអនឡាញ កំពុងផ្ទុះឡើងវិញយ៉ាងអាណាធិបតេយ្យ ដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាហ៊ានចេញមុខធ្វើការបង្ក្រាបនោះឡើយ ថែមទាំងមិនរវីរវល់ទៅលើអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលលោកខំស្រែកក្ដែងៗស្ទើរតែអស់ទឹកមាត់ពីខ្លួនទៅហើយនោះ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិនៃទឹកដីស្រុកឈូកបានប្រាប់ថា ជារៀងរាល់ថ្ងៃគេឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកពីគ្រប់ទីកន្លែងដែលជាអ្នកញៀនល្បែង បានប្រមូលផ្ដុំគ្នាទៅលេងចាក់ភ្នាល់ល្បែងស៊ីសងអនឡាញខាងលើយ៉ាងពពាក់ពពូន។
ក្នុងករណីបើកបនល្បែងស៊ីសង ប្រភេទមាន់ជល់តាមអនឡាញជាច្រើនកន្លែងនៅទូទាំងនៃទឹកដីស្រុកឈូក ត្រូវបានគេដាក់ការសង្ស័យថា បើមិនមានការត្រូវរូវ ឬឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋានទាំងមូលនោះទេ បនល្បែងខាងលើមិនអាចប្រព្រឹត្តបានជាដាច់ខាត។ ដូចនេះប្រជាពលរដ្ឋក៏ដូចជាមហាជន ស្នើដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ហើយជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត មេត្តាចាត់វិធានការ ចុះបង្ក្រាបទីតាំងភូមិឃុំស្រុកខាងលើឲ្យបានទាន់ពេលវេលាផងទាន..ដើម្បីគោរពតាមបទបញ្ជាក្ដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់..។
ជុំវិញករណីល្បែងមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ខាងលើ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ 2024 អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនង តាមរយៈ តេឡេក្រាមដែលមានលេខ ០៦០៤០២៧៨៩ទៅលោកវរសេនីយ៍ឯ ប៉ោ យ៉ា កអធិការនគរបាលស្រុកឈូក ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ លោកបានចូលមើលហើយ តែមិនមានការឆ្លើយតប ដោយរក្សាភាពស្ងៀមស្ងាត់។ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត អង្គភាពយឺតខ្ញុំមិនទាន់បានសូមសេចក្ដីអត្ថាធិប្បាយនៅឡើយទេដោយសារមិនមានលេខទូរសព្ទទំនាក់ទំនង។
តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺ អាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីអ្នកសារព័ត៌មាន។