ក្រុមបក្ខពួកជនសង្ស័យក្មេងទំនើញធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពេលនេះកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនបានបណ្ដើរៗហើយ
..
#ក្រុងប៉ោយប៉ែត÷ក្រោមការយកចិត្តទុកដាក់ និងណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាតាមប៉ុស្តិ៍ររដ្ឋបាលទាំងប្រាំ ធានាឲ្យបាននូវសុខសុវត្ថិភាពក្នុងភូមិសាស្ត្ររបស់ខ្លួន បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា????នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ FEBBY BERLIAN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លេខទូរស័ព្ទ: +6285260963138។
ប្តឹងរាយការណ៍ថា: ជនមិនស្គាលអត្តសញ្ញាណ១ក្រុមបានឆក់កាបូបស្ពាយរបស់ខ្ញុំក្នុងនោះមានទូរស័ព្ទ១គ្រឿងម៉ាក IPHONE 12MIN កាបូបលុយតូចក្នុងនោះមានលុយចំនួន1380បាត អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូណេស៊ី១ កាតធានាគារ៣ ។
*អំពីរឿងហេតុ
-នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០និង៣៥នាទីជាង រូបនាងខ្ញុំជិះម៉ូតូចេញពីផ្ទះសំណាក់នៅម្តុំដើមពុទ្រ្ធាជាមួយមិត្តប្រុសរបស់ខ្ញុំបានប្រហែល២០ម៉ែត្រដោយនាងខ្ញុំជិះពីក្រោយស្ពាយកាបូប និងមិត្តប្រុសជាអ្នកឌុបស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់មាន២ម៉ូតូ ក្នុង១ម៉ូតូជិះគ្នា២នាក់ បានបើកមកជិតខ្ញុំអ្នកជិះក្រោយបានឆក់យកកាបូបស្ពាយនាងខ្ញុំបានសម្រេចនិងបានជិះរត់និងមួយម៉ូតូទៀតមានគ្នា២នាក់ទៀតជិះដេញបិតគូថពីក្រោយ បន្ទាប់មកខ្ញុំនិងមិត្តប្រុសនាំគ្នាដេញដែរតែដេញមិនទាន់ និងពួកវាបានរត់គេចខ្លួនបាត់ទៅ។
-នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០០និង២០នាទី កម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ បន្តបន្ទាប់គ្នាយកមកធ្វើការសួរនាំមានដូចជា:
១.ឈ្មោះថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២. ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
៣ .ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន និងសម្ភារៈនៅក្នុងកាបូបជនរងគ្រោះ ត្រូវបានឈ្មោះទីង យកទៅនិងគេចខ្លួនបាត់ហើយ។
-ចំពោះជនសង្ស័យឈ្មោះទីង ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះធាន ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះហុងជ្រុយ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឆៃ គង់ឆាយ ហៅអ៊ូ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះឡិ ភេទប្រុស ជាបក្ខពួកជនសង្ស័យខាងលើ ដែលក្រុមក្មេងទំនើញធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កំពុងធ្វើការគេចខ្លួន ជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផន្ទាទោសតាមផ្លូវច្បាប់។
-ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។
សូមគោរពជូនជ្រាបជាសេចក្តីរាយការណ៍