លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចូលរួមវេទិកាសាធារណៈនៅមូលដ្ឋានឃុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក
……………..
បន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកថ្មពួក តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណ:អធិបតីវេទិកាសាធារណៈ ដែលចូលរួមពីប្រជាពលរដ្ឋមកពីឃុំគំរូ និងឃុំថ្មពួក ដើម្បីដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងកំណត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ។
វេទិការនេះមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក មន្រ្តីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធនៅផ្សារគំរូថ្មីស្រុកថ្មពួក៕