រោងចក្រសហគ្រាសផលិតបារីអត់ច្បាប់ចំនួនបីកន្លែង  របស់ជនជាតិចិន នៅខេត្ដត្បូងឃុំ ចេះបំបាំងខ្លួនឆ្ពិនភ្នែកសមត្ថកិច្ចក្នុងមូលដ្ឋានបានដោយរលូន នាំចេញទៅក្រៅប្រទេសគេចពន្ធជាច្រើនឆ្នាំ មកហើយ..សូមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករជួយពិនិត្យមើលផងទាន..

រោងចក្រសហគ្រាសផលិតបារីអត់ច្បាប់ចំនួនបីកន្លែង  របស់ជនជាតិចិន នៅខេត្ដត្បូងឃុំ ចេះបំបាំងខ្លួនឆ្ពិនភ្នែកសមត្ថកិច្ចក្នុងមូលដ្ឋានបានដោយរលូន នាំចេញទៅក្រៅប្រទេសគេចពន្ធជាច្រើនឆ្នាំ មកហើយ..សូមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករជួយពិនិត្យមើលផងទាន..

ខេត្តត្បូងឃ្មុំ÷ រោងចក្រផលិតបារីដ៍ធំនៅលើផ្ទៃដីរាប់ហិចតារបស់ជនជាតិចិន គ្មានច្បាប់អនុញ្ញាត ចំនួនបីកន្លែង ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែបិទបាំង និងសម្ដែងល្ខោនឆ្ពិនភ្នែកសមត្ថកិច្ចក្នុងមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព ខណៈរោងចក្រផលិតបារីមួយនេះ កំពុងតែគៀងគរ ប្រជាពលរដ្ឋខ្មែររាប់រយនាក់ចូលធ្វើការប្រចាំថ្ងៃហើយកន្លងមកអ្នកសារព័ត៌មានជាច្រើនអង្គភាពបាននាំគ្នាចុះភ្លូកទឹកភ្លូកដី តែហាក់បីដូចមិនបានធ្វើឲ្យទីតាំងផលិតបារីចំនួន 3 កន្លែងនេះរង្គឹះរង្គើនោះឡើយ នៅតែដំណើរការបានយ៉ាងរលូន។

ជាក់ស្ដែងនៅថ្ងៃទី8 ខែសីហាឆ្នាំ២០២៤នេះ មានសេចក្ដីរាយការណ៍មកថា មានកម្មករប្រុសស្រីជាច្រើននាក់បានចូលបម្រើការងារនៅក្នុងរោងចក្រផលិតបារីអត់ច្បាប់របស់ជនជាតិចិនមួយកន្លែងនៅភូមិអូរព្រិច សេចក្តីរាយការណ៍បានបន្តថា រោងចក្រផលិតបារីខាងលើ កើតមានច្រើនឆ្នាំមកហើយដោយយូៗឃើញមន្ដ្រីគយទៅអើតឡឺមៗម្ដងម្កាលរួចក៏នាំគ្នាមកវិញអស់ មិនដឹងថាមន្ត្រីជំនាញគយក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ និងអាជ្ញាធរគ្រាប់ជាន់ថ្នាក់ ក្នុងខេត្តត្បូងឃុំទាំងមូល យល់ឃើញបែបណានោះទេ បានជាបណ្ដែតបណ្ដោយ អោយកើតមានបទល្មើសក៏ដូចជាអាជីវកម្មខុសច្បាប់កើតមានយ៉ាងអនាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬមួយព័ន្ធនិងផលប្រយោជន៍អស់លោកបានជាមិនបង្ក្រាប។

ហើយសព្វថ្ងៃនេះកំពុងល្បីថាខេត្តត្បូងឃុំ គឺជាខេត្តមួយដែលពោពេញទៅដោយបទល្មើសប្រមូលផ្ដុំ ប្រព្រឹត្តដោយជនជាតិចិន បង្កើតរោងចក្រគ្មានច្បាប់អនុញាត ត្រូវបានគេស្គាល់ថាគឺជារោងចក្រផលិតបារីអត់ច្បាប់របស់ជនជាតិចិន នៅខេត្ដត្បូងឃុំ ហើយបារីទាំងនោះត្រូវបាននាំចេញទៅក្រៅប្រទេសគេចពន្ធជាច្រើនឆ្នាំ សូមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករជួយពិនិត្យមើលឱ្យបានទាន់ពេលវេលាផងទាន..!!

ជុំវិញករណីខាងលើ នៅថ្ងៃទី8 ខែសីហា ឆ្នាំ2024 ក្រុមការងារសារព័ត៌មាន អង្គភាពគេហទំព័រHVNN TV Online អង្គភាពគេហទំព័រ រស្មីព្រះវិហារ និងអង្គភាពសារព័ត៌មាននគរយស យើងខ្ញុំបានធ្វើការទំនាក់ទំនងតាមរយះលេខ012666111លើកទីមួយមានអ្នកលើកទទួលប្រាប់ថា លោកថាជាប់ប្រជុំ លើកទី 2 តាមប្រព័ន្ធតេឡេក្រាម ទៅឯកឧត្តម ប៉ែន កុសល់ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយលោកចូលមើលហើយតែមិនមានការឆ្លើយតប។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំទាំងអស់ និងរង់ចាំទទួលការបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានរៀងរាលម៉ោងធ្វើការតាមរបបស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *