គ្រឿងញៀនជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតថៃចាប់បាន..

គ្រឿងញៀនជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតថៃចាប់បាន

(ខេត្តបន្ទាយមានជ័យ)៖ គ្រឿងញៀនជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបានតម្រួតថៃចាប់ បានកាលពីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង៦និង៣០នាទី នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវប្រទេសថៃ ជាប់និងព្រំប្រទល់ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីពលរដ្ឋខ្មែរស៊ីឈ្នួលអូស រទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតចេញចូលច្រកអន្តរជាតិ ខ្លងឡឹកខាងភាគីថៃ បានប្រាប់ឲ្យដឹងថា៖ មុនពេលតម្រួតថៃឃាត់ ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមក ចតនៅចំណតក្បែរច្រកអន្តរជាតិ ខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរ ដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយក ឆ្លងតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បំណងចូលមក ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា នៅពេលលើកវ៉ាលីធ្ងន់ ពេកលើកដាក់រទេះមិនរួច ក៏ហៅខ្នីគ្នាមកជួយលើក ហើយឆ្ងល់ថាហេតុអ្វីវ៉ាលី ខោអាវធ្ងន់ខុសពីធម្មតា ក៏បើកមើលឃើញ កញ្ចប់សង្ស័យគ្រឿងញៀន ទើបរាយការណ៍ ប្រាប់តម្រួតថៃចាប់តែម្តង ហើយក៏បានហៅ កម្មករអូសរទេះទៅសួរនាំ និងរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។
ចំណែកជនជាតិថៃដែល ជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទាប់ពីនិយាយជាមួយ កម្មករអូសរទេះហើយ ក៏ដើរឆ្លងចូលមកខាង ទឹកដីកម្ពុជាមុនបាត់ ស្រមោលតែម្តង។
ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា យ៉ាបា ឬមេតំហ្វេតាមីន ដែលឃាត់នៅ ច្រកទ្វារព្រំដែន អន្តរជាតិខ្លង
ឡឹក បម្រុងនាំចូលមកកម្ពុជានោះ មានទំងន់២០០គីឡូក្រាម មានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៤០០,០០០គ្រាប់ ខណៈនេះកំពុងសួរនាំ កម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនសង្ស័យដើម្បីតាមចាប់ខ្លួន យកមកអនុវត្តតាមនីតិវិធីច្បាប់៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *