បើយោងតាមប្រភពព័ត៌មានអង្គភាពយើងខ្ញុំទទួលបាន វេលាម៉ោង០៤:០០នាទីទៀបភ្លឺ
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានលួចចូលឆ្មក់ ក្លឹប កំសាន្តមួយកន្លែងយីហោ(ហូលីវូដ) ក្រោយពីទទួលបានព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់..
ក្រុងប៉ោយប៉ែត÷នៅថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយមានការផ្សព្វផ្សាយពីសារពត៌មានគេហទំព័រ(ដំបងក្រញូង)កាលពីថ្ងៃទី១៩.១០.២០២៤ ថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ(ខេ ធី វី)និងក្លឹប មួយកន្លែងយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង០៤:០០នាទីទៀបភ្លឺ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កម្លាំងចំរុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វ/ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បានចុះទៅដល់ទីតាំង(ខេ ធី វី) យីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងយើងបានឃើញមានមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខដែលមើលការនៅទីនោះ។ ហើយកម្លាំងយើងបានចូលទៅទៅដល់ ធ្វើការត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោ(DIOR) ឃាត់ខ្លួនបានចំនួន០៨នាក់/ស្រី០៤នាក់
សម្ភារៈ និងវត្ថុតាងមាន
១.ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ(ប្រើប្រាស់អស់)។
២.ទុយោសម្រាប់ ប្រើប្រាស់គ្រឿងញៀន០១។
និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)០៤នាក់
អវិជ្ជមាន(-)០៤នាក់។
ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទគឺមិនមានមនុស្សនិងការប្រើប្រាស់សារធាតុញៀននោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះដែរ។ សម្ត្ថកិច្ចបានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងពាកព័ន្ធមកកាន់អធិការដ្ឋាន នគរបាលក្រុង ប៉ោយប៉ែត ដើម្បីសួនាំចាត់តាមនិតិវិធី ។