ពិតជាខ្លាំងមែនមេខ្លោងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឆ្នោតឡូតូមានអំណាចធំធំជាងលោក.ម៉នវុធី.អធិការធំជាង.សក់ច័ន្ទកញ្ញារិទ្ធ.អភិបាលខណ្ឌហើយមើលទៅទើបហ៊ានដើរបោះទីតាំងបនល្បែងស៊ីសងខុសច្បាប់ព្រោងព្រាតដល់ក្រោមដំបូលផ្ទះប្រជាពលរដ្ឋសារជាថ្មីនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
រាជធានីភ្នំពេញ!ពិតជាមានអំណាចនិងឥទ្ធិពលធំខ្លាំងសម្បើមណាស់មេខ្លោងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឆ្នោតឡូតូដើរបោះទីតាំងព្រោងព្រាតដល់ក្រោមដំបូលផ្ទះអ្នកភូមិសង្កាត់ខណ្ឌបានយ៉ាងល្អអត់ខ្ចោះទីតាំងទី 1ស្ថិតនៅក្នុងភូមិចោមចៅទី2សង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យបង្កប់នៅក្នុងតារាងបាល់ទះខាងក្រោយផ្សារកាលណាសុីធីដែលគេដឹងថាម្ចាស់ផ្ទះឈ្មោះយាយមៃទីតាំងទី 2ស្ថិតនៅក្នុងភូមិអូដឹមសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបង្កប់ក្នុងតារាងបាល់ទះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាទីតាំងបនល្បែងខុសច្បាប់ទាំងពីរកន្លែងនោះសមត្ថកិច្ចបានចុះធ្វើកិច្ចសន្យានិងចាប់វាយខ្នោះវាស់កម្ពស់ជាច្រើនលើកច្រើនសារមកហើយតែសព្វថ្ងៃនៅតែបើកបន្តលេងបានយ៉ាងរំភើយការអនុវត្តច្បាប់នោះមិនខុសពីកាសណ្ដែងល្ខោនប៉ាហ៊ីលេងសៀកស្ពិនភ្នែក របៀបគីង្គក់លក់ថ្នាំស្រែងនោះឡើយ សព្វថ្ងៃគេសង្កេតឃើញថាមេខ្លោងបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឆ្នោតឡូតូកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋទាំងប្រុសស្រីទាំងក្មេងទាំងចាស់ឲ្យមកចាក់ភ្នាល់ល្បែងស៊ីសងខុសច្បាប់ស្ទើរតែក្លាយទៅជាទេសករល្បែងរីឯមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់សង្ស័យថាត្រូវថ្នាំសណ្ដំប៉ារ៉ាសេតមុលរបស់មេខ្លោងបនល្បែងច្រើនពេកហើយមើលទៅទើបដេកលក់មិនព្រមក្រោក។
សូមរំលឹកផងថាកាលពីថ្ងៃ ទី 18 ខែកុម្ភៈ ឆ្នាំ 2024 សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្មកម្ពុជាលោកបានដាក់បទបញ្ជាយ៉ាងក្ដៅគគុកឱ្យលោកអភិបាលខេត្តទាំង 25 រាជធានីខេត្តក្រុងត្រូវទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសឱ្យខានតែបានសូមស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីដ្ដីតេជោហ៊ុនសែនអតីតរដ្ឋមន្ត្រីនៃកម្មកម្ពុជា និងប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចខាងក្រោម តែផ្ទុយទៅវិញគេសង្កេតឃើញថានៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យកំពុងតែមានបើកល្បែងស៊ីសងមាន់ជល់ប្រភេទតាមអនឡាញខុសច្បាប់ និងឆ្នោតឡូតូវ៉ាយលុក និងស៊ីដាច់ពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃបានយ៉ាងរលូន។
បើទោះជាយ៉ាងណាមហាជននៅរង់ចាំមើលថាលោកវីរៈសេនីយ៍ឯក ម៉នវុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោក ស័ក ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យមានសមត្ថភាពនៅក្នុងការបង្ក្រាបឬអសមត្ថភាពនៅក្នុងការវែកមុខរកមេខ្លោងបនល្បែងមាន់ជល់ប្រភេទអនឡាញខុសច្បាប់និងឆ្នោតឡូតូខ្នាតយក្សដុះស្លែខាងលើយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានដែរឬទេ ដើម្បីលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពចេញដោយរាជរដ្ឋាភិបាល គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទ តែសព្វថ្ងៃគេសង្កេតឃើញថាពលរដ្ឋខ្មែរនៅតែរងគ្រោះព្រោះ ល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរដូច្នេះហើយទើបសម្ដេចមហាវបរអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដាក់បទបញ្ជាយ៉ាងដាច់ណាត់មួយឱ្យខានតែបានជាពិសេសផ្ដោតទៅលើល្បែងស៊ីសងប្រភេទអនឡាញនេះតែម្ដង។
ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងរាជធានីភ្នំពេញជាពិសេសប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញនិងជាគណៈបញ្ជាការឯកភាពក្រុង មេត្តាដាក់កម្លាំងអធិការកិច្ចដើម្បីរុករកមេខ្លោងបនល្បែងដមានអំណាច និងឥទ្ធិពលខាងលើដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងទាន។
ជុំវិញករណីខាងលើនៅថ្ងៃទី16 ខែធ្នូ ឆ្នាំ 2024 អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមរយៈលេខទូរសព្ទទៅលោក ម៉នវុទ្ធី អធិការនគរបាលខណ្ឌពោធិសែនជ័យដើម្បីជម្រាបជូនលោកថានៅក្នុងខណ្ឌពោធិសែនជ័យមានទីតាំងបនល្បែងមាន់ជល់ប្រភេទអនឡាញខុសច្បាប់ខ្នាតយក្សនិងឆ្នោតលូតូ 2 កន្លែងលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាលោករវល់សន្ទិបាតហើយក៏ចុចបិទទូរសព្ទតែម្ដង ចំណែកលោក ស័ក ច័ន្ទកញ្ញារិទ្ធ អង្គភាពយើងក៏បានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទដើម្បីជម្រាបជូនលោកថានៅក្នុងខណ្ឌពោធិ៍សែនជ័យមានមាន់ជល់ប្រភេទអនឡាញខុសច្បាប់ខ្នាតយក្សដុះស្លែនិងឆ្នោតឡូតូពីរកន្លែងលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាចាំឱ្យលោកអធិការចុះទៅបង្ក្រាប។
អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនានិងចូលរួមជាមួយរៀងរដ្ឋាភិបាលតែប៉ុណ្ណោះអង្គភាពសារព័ត៌មានHVNN TV Online យើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៌មានៃព្រះរាជាណាចក្រកម្ពុជា។