តើលោក.ម៉នវុធី.អធិការនគរបាលខណ្ឌពោធិ៍សែនជ័យជាពិសេសលោក.សក់ច័ន្ទកញ្ញារិទ្ធ.អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យមានសមត្ថភាពទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់មាន់ជល់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឬទេតែបើបានបានដល់កម្រិតណា(វគ្គ2)។
រាជធានីភ្នំពេញ!បទបញ្ជាយ៉ាងក្ដៅគគុករបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមិនទាន់បានប៉ុន្មានផងស្រាប់តែមានមេខ្លោងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូខុសច្បាប់ដើរបោះទីតាំងព្រោងព្រាតដល់ក្រោមដំបូលផ្ទះប្រជាពលរដ្ឋពេញ.ភូមិភូមិ.សង្កាត់.ខណ្ឌ បានយ៉ាងរលូនទីតាំងទី1ស្ថិតនៅក្នុងភូមិចោមចៅទី2សង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យបង្កប់នៅក្នុងតារាងបាល់ទះខាងក្រោយផ្សារកាលណាសុីធីដែលគេដឹងថាម្ចាស់ផ្ទះឈ្មោះយាយម៉ៃទីតាំងទី2ស្ថិតនៅក្នុងភូមិចោមចៅទី2សង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យដែលគេដឹងថាបុគ្គលិកឡូតូឈ្មោះម៉ីម៉ីទីតាំងទី 3ស្ថិតនៅក្នុងភូមិចោមចៅទី3សង្កាត់ចោមចៅទី2នៅខាងលិចផែស្ងួតសូងួននិងទីតាំងជាច្រើនកន្លែងទៀតនៅក្នុងខណ្ឌពោធិ៍សែនជ័យអង្គភាពសារព័ត៌មានយើងនិងលំអិតនៅពេលក្រោយ។
សូមជម្រាបជូនដល់បងប្អូនសាធារណជនដែលតែងតែនិយមតាមដានសង្គមហ្វេសប៊ុកឲ្យបានជ្រាបថាកាលពីថ្ងៃទី17ខែធ្នូ ឆ្នាំ2024អង្គភាពសាររព័ត៌មានយើងបានទំនាក់ទំនងទៅលោក សក់ ច័ន្ទ បញ្ញារិទ្ធ តាមរយៈលេខទូរសព្ទដើម្បីរាយការណ៍និងជម្រាបជូនលោកថានៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យមានមាន់ជល់ប្រភេទអនឡាញនិងឆ្នោតឡូតូខុសច្បាប់លោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាចាំឱ្យលោកអធិការចុះទៅបង្ក្រាបចំណែកលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិសែនជ័យអង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទដើម្បីរាយការណ៍និងជម្រាបជូនលោកថានៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យមានមាន់ជល់ប្រភេទអនឡាញនិងឆ្នោតលូតូខុសច្បាប់លោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាលោកជាប់រវល់សន្និបាតហើយក៏ចុចបិទទូរសព្ទតែម្ដងទីតាំងបនល្បែងខាងលើអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយព័ត៌មានវគ្គ1ម្ដងរួចហើយរហូតមកដល់ថ្ងៃទី28ខែធ្នូឆ្នាំ 2024នៅមិនទាន់ឃើញមានចំណាត់ការឬបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យនោះឡើយ។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិសែនជ័យបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាទីតាំងបនល្បែងទាំងពីរកន្លែងនោះល្បីថាសមត្ថកិច្ចបានចុះធ្វើកិច្ចសន្យាវាយខ្នោះវាស់កម្ពស់ជាច្រើនលើកច្រើនសារមកហើយតែហាក់បីដូចជាមិនមានប្រសិទ្ធភាពព្រោះមេខ្លោងបនល្បែងខុសច្បាប់មានអំណាចនិងឥទ្ធិពលធំធំជាងលោកអធិការធំជាងលោកអភិបាលខណ្ឌហើយមើលទៅឬមេខ្លោងបនល្បែងដ៏មានឥទ្ធិពលរូបនោះចេះសូត្របាលីមន្តអាគមគាថាផ្លុំសណ្ដំធ្វើឱ្យមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចនៅក្នុងខណ្ឌពោធិ៍សែនជ័យដេកលក់អស់ហើយមើលទៅទើបមិនអនុវត្តតាមសេចក្ដីប្រកាសឬបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកផងថាកាលពីថ្ងៃ ទី 18 ខែកុម្ភៈ ឆ្នាំ 2024 សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្មកម្ពុជាលោកបានដាក់បទបញ្ជាយ៉ាងក្ដៅគគុកឱ្យលោកអភិបាលខេត្តទាំង 25 រាជធានីខេត្តក្រុងត្រូវទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសឱ្យខានតែបសនតែផ្ទុយទៅវិញគេសង្កេតឃើញថានៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យកំពុងតែមានបើកល្បែងស៊ីសងមាន់ជល់ប្រភេទអនឡាញខុសច្បាប់និងឆ្នោតឡូតូវ៉ាយលុកនិងស៊ីដាច់ពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃបានយ៉ាងរលូន។
បើទោះបីជាយ៉ាងណាមហាជននៅរង់ចាំមើលថាលោកឧត្តមសេនីយ៍ឯក.ជួន.ណារិន.អគ្គស្នងការរងនគរបាលជាតិរាជធានីភ្នំពេញជាពិសេសឯកឧត្តម.ឃួង.ស្រេង.អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាបញ្ជាការឯកភាពក្រុងមានចំណាត់ការបែបណាលើលោក ម៉នវុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនឹងលោក ស័កច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យដែលកំពុងតែអនុវត្តផ្ទុយពីរបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលជាពិសេសមេត្តាដាក់ដាក់កម្លាំងអធិការកិច្ចដើម្បីស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើមេខ្លោងបនល្បែងដ៏មានឥទ្ធិពលរូបនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងទានដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជាចុងក្រោយអង្គភាពសារព័ត៌មានផ្សព្វផ្សាយមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនានិងចូលរួមជាមួយរៀងរដ្ឋាភិបាលតែប៉ុណ្ណោះទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មាននគរយសយើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។