លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការនគរបាលក្រុងប៉ោយប៉ែត​ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះសួរសុខទុក្ខ​និងជួយជួសជុលផ្ទះជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន​ ៦គ្រួសារ​ នៅភូមិព្រៃគប់​..

លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការនគរបាលក្រុងប៉ោយប៉ែត​ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះសួរសុខទុក្ខ​និងជួយជួសជុលផ្ទះជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន​ ៦គ្រួសារ​ នៅភូមិព្រៃគប់​
============
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចាត់ឱ្យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះសួរសុខទុក្ខ​ និងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ បាក់រលំ និងប៉ើងដំបូលផ្ទះ នៅ​ភូមិ​ ព្រៃគប់ សង្កាត់​អូរឬស្សី​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៥និង០០នាទី។

ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះ​ចំនួន៦ខ្នង​ របេីកដំបូស័ង្កសី​ អស់ចំនួន​ ៨៩សន្លឹក​ ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖
​ ១​.ឈ្មោះ លួម​ ភេទ​ ស្រី​ អាយុ​ ៦៣ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១២សន្លឹក
​ ២.ឈ្មោះ​ ថូ​ អៀង​ ភេទ​ ស្រី​ អាយុ​ ៤៨ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ២០សន្លឹក
​ ៣​.ឈ្មោះ​ តាំង​ ភេទ​ ស្រី​ អាយុ​ ៥៦​ ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១០សន្លឹក
​ ៤​.ឈ្មោះ​ ខេង​ ភេទ​ ប្រុស​ អាយុ​ ៦២ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១២សន្លឹក
​ ៥​.ឈ្មោះ​ អូន​ សំ​ ភេទ​ ប្រុស​ អាយុ​៣៨ឆ្នាំ​ ខូចខាតស័ង្កសី​ ចំនួន​ ១០សន្លឹក
​ ​៦​.ឈ្មោះ​ តិ​ សំអួត​ ភេទ​ ប្រុស​ អាយុ​ ៤៤​ ឆ្នាំ ខូចខាតស័ង្កសី​ ចំនួន​ ២៥សន្លឹក។

លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ អធិការ​ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ ជូនដល់ប្រជាពលរដ្ឋចំនួន​ ៦គ្រួសារ​ រួមមានៈ
-​ ស័ង្កសី ប្រវែង ៣.៥​ ម៉ែត្រ​ចំនួន​ ៦៤​សន្លឹក​
-​ ​ស័ង្កសី ប្រវែង​ ២.៥​ ម៉ែត្រចំនួន​ ២៥សន្លឺក
-​ ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន​ ៤០​ដេីម​
-​ គ្រឿងឧបភោគបរិភោគមួយចំនួន
-​ អង្ករ​ ១៥០គីឡូក្រាម​(ក្នុងមួយគ្រួសារទទួលបាន​អង្ករ ២៥គីឡូក្រាម)
-ថវិកា​ ៦០០,០០០រៀល(ក្នុងមួយគ្រួសារទទួលបាន​ ១០០,០០០រៀល)៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *