លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
===============
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៨ នាក់ ។
អំណោយ រួមមាន៖

១-ថវិកា ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
២-ទឹកក្រូច ចំនួន ១៤ យួរ
៣-មីកុំប៉ុងចំនួន ៦កេសធំ
៤-នុំកញ្ជប់ ១១០កញ្ជប់
៥-នុំប័ង ចំនួន ៩០ដើម

ប្រគល់ជូន គណៈគ្រប់គ្រងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ដែលមើលថែទាំ កុមារ នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំង គណៈគ្រប់គ្រង និងសូមក្មួយៗថែរសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបន្តថា ​គោលបំណង​ដែល​ធំបំផុតនោះ​ ​គឺ​ការផ្តល់​នូវ​ក្តី​ស្រឡាញ់​ ភាពកក់ក្តៅ ដល់​កូនៗ ដែលជាក្មេងៗកុមារកំព្រា ​ផ្តល់​នូវ​ការ​យកចិត្តទុកដាក់​ ​ការ​អាណិតអាសូរ​ ​ដែល​លោក​តែងតែ​ធ្វើជា​ប្រចាំ ​គឺ​យើង​ផ្តល់​ឱ្យ​ពួកគាត់​មានការ​យកចិត្តទុកដាក់​ពី​យើង​ ​ជាមួយគ្នានោះបាននាំ​យក​នូវ​គ្រឿង​អាហារ​ហូបចុក​ ​នុំចំនី សម្លៀកបំពាក់ជាហូរហែ សម្រាប់កូនៗ និងបានញាំ​ជុំគ្នា ​បង្កើន​ភាព​ស្និទ្ធស្នាល​ ​ស្នាមញញឹម និង​បង្កើត​នូវ​អា​នុស្សា​វ​រី​យ​ជាមួយនឹង​ពួកគាត់​ផង​ដែរ​ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *