មន្ត្រីនគរបាលប្រចាំនៅច្រកអន្តរជាតិដូងហៅ បានឡែមមានខ្នងធំសុំបើកណាស់ បើទោះបីមានរឿងអាស្រូវបែកធ្លាយចេញពីប្រអប់មាត់ប្រជាពលរដ្ឋកម្មករឆ្លងដែនជាច្រើនលើកច្រើនសារនៅតែឈរជើងបានយ៉ាងរលូន..
បែកធ្លាយរឿងលោក ផាត់វីរៈ មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូងហៅច្រកបានឡែមដាក់លោកនាយរងប៉ុស្តិ៍ម្នាក់ឈ្មោះ ប្រាក់ ចាន់តារា ឱ្យប្រមូលលុយពីរពលករចំណាក់ស្រុកពីប្រទេសកម្ពុជាទៅប្រទេសថៃពីប្រទេសថៃមកប្រទេសកម្ពុជាក្នុងមួយនាក់ចាប់ពី 500 បាទ ដល់ 1.200 បាទ ជាកំហិត។
ខេត្តបាត់ដំបង បែកធ្លាយរឿងលោក ផាត់ វីរៈ មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូងហៅច្រកបានឡែមមានទីតាំងស្ថិតនៅក្នុងស្រុក គំរៀង ខេត្តបាត់ដំបង កំពុងតែដាក់លោកនាយរងប៉ុស្តិ៍ម្នាក់ឈ្មោះ ប្រាក់ ចាន់តារា ឱ្យប្រមូលលុយពីពលករចំណាក់ស្រុកពីប្រទេសកម្ពុជាទៅប្រទេសថៃពីប្រទេសថៃមកប្រទេសកម្ពុជាក្នុងមួយនាក់ចាប់ពី 500 បាតទៅ 1.200 បាតជាកំហិត កាលពីថ្ងៃទី 19 ខែមីនាឆ្នាំ 2025 ពួកគាត់បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ពួកគាត់មានភារកិច្ចផ្ទាល់ខ្លួនត្រូវចុះមកប្រទេសកម្ពុជាទាំងពីរនាក់ប្ដីប្រពន្ធតាមច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែម ក៏ត្រូវបានសមត្ថកិច្ចច្រកទ្វារអន្តរជាតិដូងហៅច្រកបាតឡែមមួយនេះសួររកអត្តសញ្ញាណប័ណ្ណពីពួកគាត់ គាត់ក៏បានប្រាប់ទៅសមត្ថកិច្ចច្រកទ្វារនោះវិញថាអត្តសញ្ញាណប័ណ្ណខ្ញុំមិនទាន់មានទេព្រោះខ្ញុំធ្វើមិនទាន់បាន មានតែអត្តសញ្ញាណប័ណ្ណប្រពន្ធខ្ញុំ ពេលនោះក៏សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូងហៅច្រកឡែម តម្រូវឲ្យប្រពន្ធគាត់ដែលមានអត្តសញ្ញាណប័ណ្ណបង់លុយចំនួន 500 បាតចំណែកគាត់អត់អត្តសញ្ញាណប័ណ្ណត្រូវតម្រូវឲ្យបង់1,200 បាទតាមការកំណត់ ហើយពួកគាត់ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងច្បាស់ៗទៀតថា សមត្ថកិច្ចខាងខ្មែរជាអ្នកយកលុយ។សូមស្ដាប់បទសម្ភាសន៍ជាមួយខ្ញុំបាទនិងប្រជារដ្ឋពលករចំណាក់ស្រុកដូចខាងក្រោមនេះ។
ពេលនោះពួកគាត់បានបន្តទៀតថា មន្ត្រីនគរបាលនៅច្រកទ្វារនោះ មិនចង់និយាយជាមួយពួកគាត់ទៀតផងធ្វើឲ្យពួកគាត់ខឹងសម្បារយ៉ាងខ្លាំង ហើយក៏បានលើកឡើងថាបើជាប្រទេសគេខ្ញុំមិនថាទេ តែនេះខ្មែរដូចគ្នាសោះហេតុអ្វីបានជារើសអើងពលករចំណាក់ស្រុកដូចជាពួកគាត់យ៉ាងនេះ។ ព្រោះតែការអនុវត្តច្បាប់បែបនេះទើបធ្វើឲ្យមហាជនក៏ដូចជាមជ្ឈដ្ឋានខាងក្រៅឆ្ងល់ថាតម្រូវឲ្យពួកគាត់ជាពលករចំណាក់ស្រុក បង់លុយឱ្យមន្ត្រីច្រកទ្វារអន្តរជាតិដូងហៅច្រកបានឡែមក្នុងម្នាក់ 500 បាទទៅ 1.200 បាទនេះជាគោលការណ៍របស់ក្រសួងឬយ៉ាងណា ចុះបើសិនមិនមែនជាគោលការណ៍របស់ក្រសួងទេនោះ សួរថាលោក ផាត់ វីរៈ មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែម ដាក់លោកនាយរងប៉ុស្តិ៍ម្នាក់ឈ្មោះ ប្រាក់ ចាន់តារា ឱ្យប្រមូលលុយពីរពលករចំណាកស្រុក តាមការកំណត់នោះអាចគិតថាជាអំពើពុករលួយដែរឬទេ។
ចំណែកពលករចំណាក់ស្រុកជាច្រើននាក់ទៀតបានប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថា ពួកគាត់ចេញចូលញឹកញាប់តាមច្រកទ្វារអន្តរជាតិដូងហៅច្រកបានឡែមពីប្រទេសកម្ពុជា ទៅប្រទេសថៃ សមត្ថកិច្ចច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែមរូបនោះ ពិនិត្យមើលវីហ្សា(visa)ហើយក៍តម្រូវឲពួកគាត់បង់លុយចាប់ពី 500 បាទ ទៅ 600 បាទ រហូតដល់ 1.200 បាទ តាមការកំណត់ ពេលពួកគាត់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិដូងហៅច្រកបានឡែមមន្ត្រីនគរបាលច្រកទ្វារទាំងនោះ មិនមានពិនិត្យមើលវីហ្សា (Visa)ប៉ាស្ព័ឬលិខិតឆ្លងដែនអ្វីទាំងអស់គ្រាន់តែតម្រូវឲ្យពួកគាត់បង់លុយចាប់ពី 500 បាត ទៅ 600 បាត រហូតដល់ 1.200 បាត គឺរួចជាស្រេច ហើយពួកគាត់បានប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថា បុគ្គលម្នាក់ប្រចាំការនៅច្រកទ្វារអន្តរជាតិដូងហៅច្រកឡែម ចាំយកលុយពីពួកគាត់ភ្នែកធំៗមើលទៅកាចសម្បើមណាស់គ្រាន់តែពួកគាត់ដកទូរសព្ទមើលម៉ោងក៏មិនបានផង។
ប្រភពពីរប្រជាពលរដ្ឋផ្សេងទៀតបានប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថាពេលពួកគាត់ទៅមើលជំងឺនៅប្រទេសថៃចូលតាមច្រកអន្តរជាតិដូងហៅច្រកបានឡែន ត្រូវចំណាយលុយឱ្យសមត្ថកិច្ចអន្តោប្រវេសន៍ខាងខ្មែរក្នុងមួយនាក់1ម៉ឺនរៀល និងសមត្ថកិច្ចថៃក្នុងមួយនាក់ 100 បាត តាមរយៈការបោះត្រាលើសៀវភៅឆ្លងដែន និងលិខិតឆ្លងដែនរបស់ពលរដ្ឋចូលទៅក្នុងទឹកដីថៃ នៅតែបន្តកើតមានជាដដែលៗបើទោះបីជាក្រសួងមហាផ្ទៃព្រមានញឹកញាប់យ៉ាងណាក៏ដោយ។ពលរដ្ឋបានលើកឡើងថារាល់ការបោះត្រាលើសៀវភៅឆ្លងដែននិងប៉ាស្ព័រចេញចូលទឹកដីថៃតាមច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែម ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឱ្យបង់ប្រាក់ក្នុងមួយនាក់មួយ 1 ម៉ឺនរៀល ចំណែកខាងថៃតម្រូវឲ្យពួកគាត់បង់ក្នុងមួយនាក់ 100 បាតជាកំហិត។ ព្រោះតែការអនុវត្តបែបនេះទើបមហាជនរិះគន់ចំៗថា តាំងពីលោក ផាត់ វីរៈ និងលោកប្រាក់ចាន់តារានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងហៅច្រកបានឡែម ឡើងកាន់តំណែងមកមិនសូវយកចិត្តទុកដាផក់បម្រើប្រជាពលរដ្ឋ និងកំពុងបំពានទាំងស្រុងទៅ និងបទបញ្ជារបស់ក្រសួងមហាផ្ទៃដែលប្រកាសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងឯកឧត្តមសន្តិបណ្ឌិត ស សុខ ខា ឧបរនាយកដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាដាក់មន្ត្រីអធិការកិច្ចជំនាញដើម្បីពិនិត្យមើលលោក ផាត់ វីរៈ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែមឱ្យបានស៊ីជម្រៅផងទាន! ព្រោះសព្វថ្ងៃលោកកំពុងតែបណ្ដែតបណ្ដោយឱ្យ លោក ប្រាក់ចាន់ តារា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ហៅច្រកបានឡែម ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តផ្ទុយពីរសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ព្រោះសព្វថ្ងៃគេសង្កេតឃើញថាបើមិនមានការទប់ស្កាត់ឲ្យទាន់ពេលវេលានោះទេ តើមានពលរដ្ឋប៉ុន្មានរយនាក់ប៉ុន្មានលាននាក់ទៀតត្រូវបានរងគ្រោះអស់ប្រាក់ឆ្លងដែនតាមច្រកអន្តរជាតិមួយនេះ..
ជុំវិញករណីត្អូញត្អែពីប្រអប់មាត់ពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃតាមច្រកអន្តរជាតិដូងហៅបានឡែម អំពីបញ្ហាអស់លុយអស់កាក់ទាំងចូលនិងចេញក្នុងម្នាក់ 500 បាតទៅ 600 បាត រហូតដល់ 1.200 បាតខាងលើ នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ផាត់ វីរៈមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងហៅច្រកបានឡែមតាមរយៈតេលេក្រាមដើម្បីសម្ភាសន៍សុំការបកស្រាយជុំវិញករណីរឿងរ៉ាវដែលពលករខ្មែរចំណាកស្រុកមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាចោទប្រកាន់លើមន្ត្រីប៉ូលីសអន្តោប្រវេសន៍ច្រកអន្តរជាតិដូងហៅច្រកបានឡែមបានយកលុយពីពួកគាត់ក្នុងមួយនាក់500បាត(សរុប 600 បាត) សម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណ ចំណែកអ្នកមិនមានអត្តសញ្ញាណប័ណ្ណតម្រូវឱ្យបង 1,200 បាត លោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថា។ ពាក់ព័ន្ធករណីនេះខ្ញុំសូមបញ្ជាក់ថា១២០០បាត ជាតម្លៃលើការបំពេញបែបបទ “Re-Entry” សម្រាប់ពលករខ្មែរដែល Visa ការងាររបស់គាត់នៅមានសុពលភាព ហើយមានបំណងចង់រក្សាអាយុកាលប្រើប្រាស់ Visa នោះបន្ទាប់ពីគាត់ចាកចេញពីប្រទេសថៃ និងត្រលប់ចូលវិញតាមពេលវេលាកំណត់ជាក់លាក់ណាមួយ រីឯ៥០០បាត ជាតម្លៃលើការសម្របសម្រួលឯកសារជូនពលករខ្មែរដែលមិន Visa ការងារ ឬឯកសារស្របច្បាប់ផ្សេងៗអោយធ្វើដំណើរចេញពីប្រទេសថៃបាន បើមិនដូចច្នោះទេ គេអាចមានវិធានការចាប់បញ្ជូនចេញ និងហាមមិនអោយចូលប្រទេស ឬវិធានការផ្លូវច្បាប់របស់គេណាមួយ -ល-។ ខ្ញុំសូមបញ្ជាក់សាជាថ្មីផងដែរថា រាល់ការយកតម្លៃ និងការបំពេញបែបទខាងលើ គឺធ្វើឡើងនៅខាងភាគីថៃប៉ុណ្ណោះដោយហេតុថា នេះជានីតិវិធី និងសមត្ថកិច្ចរបស់ភាគីថៃ ខ្ញុំក៏មិនអាចបកស្រាយអោយបានលើសពីនេះដែរ។សង្ឃឹមថាបងៗ សារពត៌មានបានយល់ និងផ្សព្វផ្សាយអោយបានច្បាស់ជូនសាធារណៈជន ជាពិសេសបងៗប្អូនៗពលករខ្មែរទាំងអស់ សូមអរគុណចំពោះការបោះត្រាលើលិខិតឆ្លងដែនសមត្ថកិច្ចយើងមិនមានការបង្ខិតបង្ខំអោយបង់ប្រាក់ទេ ចំពោះ១០០បាតខាងថៃ គឺយកថ្លៃបំពេញសលាកបត្ពព័ត៌មានអន្តោប្រវេសន៍ថៃ តែបើយើងអាចបំពេញព័ត៌មានបានគ្រប់ជ្រុងជ្រោយដោយខ្លួនឯង គឺមិនចាំចាច់ចំណាយ១០០បាតទេ។
អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយគ្រាន់តែចង់ចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះបើទោះបីជាយ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធនៅរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។