សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន..

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅល្ងាច ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសាច់ញាតិក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃ ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពធ។

ពិធីបុណ្យនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានពិធីចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា
ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនផងដែរ។
លុះព្រឹកឡើង ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ពិធីសាសនា នឹងត្រូវប្រារព្ធឡើងមួយព្រឹកទៀត ដោយមានពិធីថ្វាយ និងប្រគេនយាគូសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ពិធីបូជាគ្រឿងសក្ការៈ មនសិការព្រះរតនត្រ័យ និងសមាទានសីល វេភត្តាហារ ថ្វាយប្រគេនសម្ដេចព្រះសង្ឃនិងព្រះរាជាគណៈ និងរាប់បាត្រព្រះសង្ឃ ៧៨អង្គ ជាកិច្ចបង្ហើយបុណ្យ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *