ទីតាំងបនល្បែងដុះស្លែរាប់ឆ្នាំ មានមេខ្លោងឈ្មោះលោក តា ត្នោតជុំ និងបក្សពួកជាច្រើនទៀត មានខ្នងបង្អែកនៅពីក្រោយធំសម្បើមណាស់ក្នុងខេត្តបាត់ដំបង ទើបហ៊ានបើកបនល្បែងស៊ីសង បៀ អាប៉ោង គ្រប់ប្រភេទ លេងម៉ាសេរី មិនមានអាជ្ញាធរក្នុងខេត្តមួយនេះចុះបង្ក្រាបនោះឡើយ

ទីតាំងបនល្បែងដុះស្លែរាប់ឆ្នាំ មានមេខ្លោងឈ្មោះលោក តា ត្នោតជុំ និងបក្សពួកជាច្រើនទៀត មានខ្នងបង្អែកនៅពីក្រោយធំសម្បើមណាស់ក្នុងខេត្តបាត់ដំបង ទើបហ៊ានបើកបនល្បែងស៊ីសង បៀ អាប៉ោង គ្រប់ប្រភេទ លេងម៉ាសេរី មិនមានអាជ្ញាធរក្នុងខេត្តមួយនេះចុះបង្ក្រាបនោះឡើយ

ខេត្តបាត់ដំបង÷បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ និងអង្គភាពសារព័ត៌មានយើងខ្ញុំ បានចុះទៅដល់ទីតាំង បនល្បែដ៏ធំដុះស្លែបើកលេងរាប់ឆ្នាំមកហើយនោះ ជាក់ស្ដែងនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2025 ស្ថិតនៅក្នុងភូមិចំការសំរោង 1 សង្កាត់សំរោង ១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាន
មេខ្លោងឈ្មោះ លោក តា ត្នោតជុំ និងបក្សពួកជាច្រើនទៀតកំពុងតែឈរកាងនៅច្រកទ្វារចូលទីតាំងបនល្បែងការពារសន្តិសុខជួនអ្នកចូលល្បែងក្នុងទីតាំងមួយនេះ រីឯខ្នងបង្អែកនៅពីក្រោយអ្នកកាងបនល្បែងស៊ីសងទាំងនោះធំសម្បើមណាស់ក្នុងខេត្តមួយនេះ ទើបហ៊ានកាងបនល្បែងបៀ អាប៉ោង និងល្បែងស៊ីសងគ្រប់ប្រភេទ លេងម៉ាសេរី ដោយមិនមានអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានខេត្តបាត់ដំបង ធ្វើការចុះបង្ក្រាបនោះឡើយ ទើបបានដៃមេខ្លោងកាងបនល្បែង រួមហ្នឹងអ្នកញៀនល្បែង នាំគ្នាចូលលេងដូចហែរកឋិន យ៉ាងគគ្រឹកគគ្រេង ពពាក់ពពូនគ្នាលេងហោរ កញ្ជ្រៀវ ទ្រហឹងអើងកង ហាក់បីដូចមិនខ្លាចអាជ្ញាធរនៅក្នុងមូលដ្ឋានទាល់តែសោះ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ បានលួចខ្សឹបខ្សៀវមកប្រាប់អង្គភាពយើងខ្ញុំថា ទីតាំងដ៏ធំដុះស្លែរមួយនេះ មិនមែនទើបតែនឹងបើកទេ គឺគេបើករាប់ឆ្នាំមកហើយ តែមិនមានអាជ្ញាធរណាហ៊ានធ្វើការបង្ក្រាបនោះឡើយ ពីព្រោះទីតាំងមួយនេះគេមានខ្នងធំមហិមា ទើបគេឈរជើងរឹងមាំបានយូរអង្វេងបែបនេះ ហើយពួកគាត់បានលើកឡើងបន្តទៀតថា ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ចំពោះមូលដ្ឋានរបស់ពួកគាត់ គ្មានសុខសុវត្ថិភាព បើនៅតែមានល្បែងស៊ីសងគ្រប់ប្រភេទកើតលើក្នុងភូមិឃុំរបស់គាត់ ខួបប្រាំងខួបវស្សាបែបនេះ។ ហើយពួកគល់បានលើកឡើងបន្តទៀតថា កន្លងមកពួកគាត់តែងតែលើអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានលើកឡើងថាល្បែងស៊ីសងគ្រប់ប្រភេទមិនមែនជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទេ ផ្ទុយទៅវិញវាធ្វើឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្រក្រីលក់គោលលក់ក្របីលក់រទេះសាឡីព្រោះតែជំពាក់បំណុលវ័នករដោយសារតែល្បែងស៊ីសងគ្រប់ប្រភេទមួយនេះ ប្រជាពលរដ្ឋដ៏ដែលបានលើកឡើងបន្តទៀតថា បើទោះបីជាសារសម្ដេចអធិបតីស្រែកម្ដងហើយម្ដងទៀតស្ទើរតែអស់ទឹកមាត់ពីខ្លួន តែទីតាំងល្បែងរបស់លោកតា ត្នោតជុំ នៅតែបើកលេងបានយ៉ាងរលូនមកដល់ពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង សូមស្នើដល់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង និងឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង មេត្តាចុះធ្វើការបង្ក្រាប ល្បែងដ៏ធំខ្នាតយក្សរបស់លោកតាឈ្មោះ ត្នោតជុំផងដើម្បីគោរពទៅលើគោលនយោបាយ ភូមិឃុំ មានសុខសុវត្ថិភាពទាំង 7 ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ផងទាន!!

ជុំវិញរឿងរ៉ាវល្បែងស៊ីសងដ៏ធំខ្នាតយក្សដុះស្លែរាប់សិបឆ្នាំនៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ092151558ទៅ លោកវរសេនីយ៍ឯក ពេជ្រសា រ៉ែន អធិការក្រុងបាត់ដំបងសុំសេចក្ដីអត្ថាធិប្បាយ គ្រាន់តែគឺថាអ្នកសារព័ត៌មានយើងខ្ញុំខលចេញពីការិយាល័យអង្គភាពHVNN TV Online លោកក៏បិទទូរសព្ទបាត់ទៅ រីឯលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង ដោយអង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 092999995 ដើម្បីសុំបទសម្ភាសន៍ ខលចូលហើយ មិនមានអ្នកទទួល ទូរសព្ទជាប់រវល់។ បើទោះបីជាយ៉ាងណាក៏ដោយអង្គភាពផ្សារព័ត៌មានយើងខ្ញុំ នៅតែរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្រុងបាត់ដំបងរៀងរាល់ម៉ោងធ្វើការតាមរបបវិជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *