លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន នាំយកកុំព្យូទ័រលេីតុ​ (Computer Desktop)​ចំនួន១៣គ្រឿង​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ផ្តល់ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀនទាំង១២​ នៅក្នុងស្រុកភ្នំស្រុក​!!!

លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន នាំយកកុំព្យូទ័រលេីតុ​ (Computer Desktop)​ចំនួន១៣គ្រឿង​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ផ្តល់ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀនទាំង១២​ នៅក្នុងស្រុកភ្នំស្រុក​!!!

ខេត្តបន្ទាយមានជ័យ​៖​នៅព្រឹកថ្ងៃអាទិត្យ​ ១០រោច ខែមិគសិរ ឆ្នាំចាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកកុំព្យូទ័រលេីតុ​ (Computer Desktop)​ចំនួន១៣គ្រឿង​ ជាអំណោយលោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ផ្តល់ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀនទាំង១២​ នៅក្នុងស្រុកភ្នំស្រុក​ សម្រាប់បម្រេីតាមតម្រូវការក្នុងសាលាក៏ដូចជាវិស័យអប់រំ ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។

ការនាំយកកុំព្យូទ័រប្រគល់ជូននោះដែរ ក៏មានការអញ្ចើញចូលរួមពីសំណាក់លោក ឃ្លោក នូយ អភិបាលរង នៃគណ:អភិបាលខេត្ត លោក​ ជូ​ បុត្រ​ អភិបាល នៃគណ:អភិបាល​ស្រុកភ្នំស្រុក​ លោក-លោកស្រី​ អភិបាលរងស្រុក​ លោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ​ សរុបចំនួន១៤១នាក់ ពិធីនេះធ្វេីឡេីងនៅវិទ្យាល័យ​ភ្នំស្រុក​ ស្ថិតក្នុងភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

ក្នុងប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានថ្លែង​អំណរគុណ​ចំពោះលោក​ ឈឿង​ ឈីវអៀន​ ដែលបានផ្តល់កុំព្យូទ័រជូនដល់សាលារៀនសម្រាប់ប្រេីប្រាស់។ ជាមួយគ្នានោះ​ដែរ លោកក៏បានថ្លែងនូវការកោតសរសេីរចំពោះលោកគ្រូ-អ្នកគ្រូ​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ប្រកបដោយចំណេះដឹង​ដល់សិស្សានុសិស្ស​ផងដែរ។

លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន ក៏បានលើកឡើងបន្តថា វិស័យអប់រំ​ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាវិស័យអាទិភាពឈានមុខ​គេ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស។

លោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​​ ក៏បានអំពាវនាវដល់អាណាព្យាបាលដែលមាន​កូនៗគ្រប់អាយុ​ សូមនាំកូនៗទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា​ កុំព្យូទ័រ​ទាំង១៣គ្រឿង ត្រូវបានផ្តល់ជូនការិយាល័យ​ អប់រំស្រុកចំនួន១គ្រឿង​ និងសាលារៀន១២សាលា ទទួលបាន១២គ្រឿង​ ព្រមទាំងសម្ភារៈ​កីឡា​មានដូចជា អាវ១៤១ឈុត​ បាល់ទះ១០​គ្រាប់ បាល់ទាត់១៥គ្រាប់​ សារុង១៤១សារុង​ ភេសជ្ជ:ចំនួន៥០កេស និងលោកគ្រូ-អ្នកគ្រូ​ ដែលបានចូលរួមចំនួន១៤១នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺន​រៀល​ផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *