នេះជាប្រសាសន៍ដ៏មានខ្លឹមសាររបស់ឯកឧត្តម ស សុខា ថ្លែងក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គី..
កម្ពុជាក្ដី ពិភពលោកក្ដី អភិវឌ្ឍទៅរួចទាល់តែមានធនធានមនុស្ស។ អភិវឌ្ឍធនធានមនុស្សទៅបាន លុះត្រាតែមានសន្តិភាព។ បើមិនដូច្នោះទេ ការអភិវឌ្ឍអ្វីក៏ដោយ ដូចចាក់ចោលក្នុងធុងសម្រាម។ ទន្ទឹមនេះ ការអភិវឌ្ឍទាមទារឱ្យមានការចូលរួម ដោយដាក់ផលប្រយោជន៍ជាតិជាធំ។ ត្រឡប់មកវិញ អ្វីដែលចង់បាន គឺប្រជាពលរដ្ឋមានមុខរបរ និងជីវភាពរស់នៅសមរម្យ។ (ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអាជីវករក្រៅប្រព័ន្ធក្នុងក្រុងព្រៃវែង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២)។(HVNN TV Online)