ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចលេខ៨១៥ភ្លាមៗ។

ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចលេខ៨១៥ភ្លាមៗ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោក នៃវរៈសេនាតូចលេខ ៨១៥ដឹកនាំកម្លាំង ចុះធ្វើការឃាត់ខ្លួនពលករលូចឆ្លងដែនខុសច្បាប់ ប្រុស ស្រី ចំនួន០៧នាក់ នៅក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ!!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ៤រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៣នេះនៅវេលាម៉ោង១០ :៣០នាទីព្រឹកដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

លោកវរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជាការរង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងលោក វរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោក នៃវរៈសេនាតូចលេខ ៨១៥ បានដឹកនាំកម្លាំងប៉ុស្ដិ៍ស្ពានម៉ាឡៃចំនួន ០៥នាក់
បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនដោយខុសច្បាប់សរុបចំនួន ០៧នាក់ (ស្រី០៣នាក់)ក្នុងនោះអ្នកនាំផ្លូវចំនួន០១នាក់ ឈ្មោះ ច្រឹក សំអុី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិ ដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ
ដែលពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០៤គឺមានដូចខាងក្រោម៖
១.កំពត ០១នាក់
២.កំពង់ចាម ០៣នាក់
៣.បាត់ដំបង ០២នាក់
៤. បន្ទាយមានជ័យ ០១នាក់

????បន្ទាប់ពីបានធ្វើកិច្ចសន្យា និងអប់រំណែនាំរួចបានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍ទៅតាមនិតិវិធីបន្ដ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *