លោក សៅ សំរិត ប្រគល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្រុងប៉ោយប៉ែត

លោក សៅ សំរិត ប្រគល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ខាត់ ធា ចៅសង្កាត់និមត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់លោក Lie Qien Hua ហៅ Willy និងភរិយា ព្រមទាំងបុត្រ រស់នៅប្រទេសឥណ្ឌូនេស៊ី តាមរយៈព្រះគ្រូព្រហ្មមោលី ណយ ណេត ព្រះចៅអធិការវត្តរតនៈសុខសាន្ត អូរខៃដន និងជាអនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ នៅបរិវេណវត្តរតនៈសុខសាន្ត អូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អំណោយរបស់លោក Willy និងភរិយា ដែលលោក សៅ សំរិត និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ស៊ុតមាន់ ចំនួន ៣០គ្រាប់ ប្រេងឆា ចំនួន ១ដប ទឹកត្រី ចំនួន ១ដប ស្ករស ចំនួន ១,៥០គីឡូក្រាម និងថវិកា ចំនួន ២០០បាត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *