សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ
…………………………………
ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោកសាស្ត្រាចារ្យ ចាវ ប៉េងណាំ អនុប្រធានសមាគម ជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ អ៉ីនវ៉េសមិន ខូអិលធីឌី តំណាងដោយលោកបណ្ឌិត ព្រាប នូរ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រោមវត្តមានលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *