ទីតាំងជីកកាយនិងដឹកជញ្ជូនរ៉ែដែកមួយកន្លែងបាននឹងកំពុងបំផ្លាញផ្លូវជាតិមួយខ្សែដែលតភ្ជាប់ពីស្រុករវៀងមកស្រុកជ័យសែន រីឯអាជ្ញាធរនិងមន្ត្រីជំនាញពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត រក្សាភាព្ងស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮ។
ខេត្តព្រះវិហារ÷ទីតាំងមួយកន្លែងដែលក្រុមឈ្មួញកំពុងតែមមាញឹក ជីកកាយយករ៉ែដែក ដោយដាក់កម្លាំងយាមកាមយ៉ាងតឹងរឹង ដែលស្ថិតនៅភូមិក្បាលគោ ឃុំរីករាយ ស្រុករវៀង ត្រូវបានគេដាក់ការសង្ស័យថាពុំមានច្បាប់ ឬការអនុញ្ញាតត្រឹមត្រូវឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានអោយដឹងថា ជារៀងរាល់ថ្ងៃ មិនថាពេលយប់ឬពេលថ្ងៃនោះឡើយ ពួកក្រុមឈ្មួញទាំងនោះ បានធើ្វសកម្មភាពជីកកាយយករ៉ែដែក ដោយប្រើប្រាស់គ្រឿងចក្ររាប់សិបគ្រឿង និងរថយន្តខ្នាតយក្សជាច្រើនគ្រឿងទៀត ដើម្បីធ្វើការជីកនិងដឹកជញ្ជូន ចេញពីទីតាំងខាងលើ ដោយឆ្លងកាត់ស្រុករវៀងនិងខេត្តកំពង់ធំធំើម្បីឆ្ពោះទៅខេត្តកំពង់ឆ្នាំង សកម្មភាពទាំងនេះបាននឹងកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិមួយខ្សែដែលតភ្ជាប់ពីស្រុករវៀងមកស្រុកជ័យសែន ខូចខាតយ៉ាងដំណាំ ចំណែកអាជ្ញាធរនិងមន្ត្រីជំនាញក្នុងខេត្តទាំងមូលហាក់បីដូចជាត្រូវថ្នាំសណ្ដំធ្វើងីងើរដេកលង់លក់យ៉ាងស្កប់ស្កល់ដោយមិនខ្វល់ការបាត់បង់ប្រយោជន៍ជាតិនោះឡើយ ដោយធ្វើមិនដឹងមិនឃើញអ្វីទាំងអស់ដូចកម្រងពាក្យទស្សនវិទូរដ្ឋបុរសជនជាតិឥណ្ឌាមហាត្មៈគន្ធី(គ្មាននរណាម្នាក់ងងឹតជាងមនុស្សដែលមិនព្រមបើកភ្នែកនោះឡើយ)។
ប្រភពជិតស្និតមួយបានបង្ហើបថា ទីតាំងដែលគ្មានស្លាកយីហោង ដោយប្រើឈ្មោះថាជាក្រុមហ៊ុន ដែលក្រុមឱកាសនិយមពួនសំងំជីកកាយយករ៉ែដែក ដោយមានកងការពារចាំយាមទាំងថ្ងៃទាំងយប់ ប្រកបទៅដោយភាពអាថ៌កំបាំងខាងលើនេះ មិនមានច្បាប់អនុញ្ញាតពីក្រសួងឡើយ! ប្រសិនបើករណីនេះជាការពិតមែន តើលោក ហោ ប៑ុន ហ៑ួ ចៅហ្វាយស្រុករវៀង និងលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពល ជាពិសេសលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹងរឿងនេះដែរឬយ៉ាងណា?ឬមួយដឹងហើយធ្វើមិនដឹង ជុំវិញការជិកកកាយយករ៉ែដែកដែលជាសម្បត្តិរដ្ឋសាធារណៈយកមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ ករណីខាងលើនេះពលរដ្ឋរិះគន់ថាអាចជាអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលនាំឲ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់មិនតែតប៉ុណ្ណោះការធ្វើសកម្មភាពដឹកអារ៉ែដែកនេះ បណ្ដាលឲ្យខូចខាតដល់ផ្លូវជាតិមួយខ្សែដែលរដ្ឋាភិបាលមានសម្ដេចតេជោជាប្រមុខខំកសាងចំណាយលុយរាប់លានដុល្លារក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋទូទាំងប្រទេស។
ជុំវិញករណីខាងលើក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅថតផ្ទាល់ បានផ្ដិតយករូបភាពនៅសកម្មភាព ដឹកជញ្ជូនរ៉ែដែក និងបានទំនាក់ទំនងទៅលោកដេតសីលា តំណាងក្រុមឈ្មួញនៅព្រឹកថ្ងៃទី ៦ខែឧសភាឆ្នាំ ២០២៣ ដើម្បីសុំការបំភ្លឺជុំវិញអាជីវកម្មខាងលើនេះ តែលោកមិនធ្វើការបកស្រាយនិងបានបញ្ជាក់ថាសូមឲ្យទៅសួរ ទៅថ្នាក់ខេត្តទៅ រីឯលោក ហោ ប៊ុនហួ៑ ចៅហ្វាយស្រុករវៀងនៅពេលដែលភ្នាក់ងារយើងសួរនាំអំពីបញ្ហានេះលោកមិនព្រមបកស្រាយបែរជាបង្វែថា ឲ្យទៅសួរខាងក្រុមហ៊ុនវិញទៅ ឬមួយក៏មកជួបលោកផ្ទាល់តែម្ដងក៏បាន។បន្ទាប់មកការទំនាក់ទំនងក៏ត្រូវបានផ្ដាច់ទៅវិញដោយប្រព័ន្ធទូរសព្ទរអាក់រអួល តែយ៉ាងណាក្តីក្រុមការងារយើងព្យាយាមទំនាក់ទងទៅលោកសារជាថ្មីទៀតជាច្រើនដង តែលោកមិនព្រមទទួលទូរសព្ទ។ដោយឡែកលោក ស៊ុន ចាន់រក្សា ប្រធានមន្ទីរថាមពលរ៉ែខេត្តព្រះវិហារ។ក្រុមការងារយើងបានខលទៅជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ។ចំណែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទើបមកកាន់តំណែងថ្មី ភ្នាក់ងារយើងក៏មិនអាចសុំសេចក្តីអត្ថាធិប្បាយណាមួយបានឡើយ ជុំវិញរឿងរ៉ាវខាងលើនេះ៕នៅព្រឹកថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២៣ដោយទូរសព្ទខលចូលមិនមានអ្នកទទួល៕
ខ្ញុំបាទ ហែម វណ្ណា ជាចាងហ្វាងការផ្សាយគេហទំព័រអេឆវីអិនអិន ធីវី អនឡាញ(HVNN TV Onlie)(នៅក្នុងសមាគមន៍សម្ព័ន្ធសារព័ត៌មានឯករាជ្យ មានឯកឧត្តម ទូច វណ្ណៈ ប្រធាន (ឯកឧត្តម ស សុខា ជាប្រធានកិត្តិយស) ខ្ញុំបាទម្ចាស់គេហទំព័រខាងលើ និង រង់ចាំការបំភ្លឺបកស្រាយពីមន្ត្រីពាក់ព័ន្ធរៀនរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕(012424590/0884129594/081416443)