លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៥៦០ម៉ែត្រ
ក្រុងប៉ោយប៉ែត៖នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះរដ្ឋបាលក្រុងប៉ោយប៉ែត។ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់យកគ្រឿងចក្រចុះឆួសឆាយជួសជុលផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៥៦០ម៉ែត្រ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានស្រះត្រជាក់ចិត្តថ្មី ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា ដោយត្រៀមក្រាលបន្ថែមថ្មមិចចំនួន១៣ឡានធំ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ តាមរយៈឯកឧត្តម ឡាយ គឹមលី នាយកខុដ្ឋកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលបន្ទុកចុះមូលដ្ឋានសង្កាត់ផ្សារកណ្តាល និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។