លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពការងារដឹកនាំប៉ុស្តិ៍នគរបាល រដ្ឋបាល និងភ្នាក់ងារសន្តិសុខនៅពេលបោះឆ្នោតខាងមុខនេះ….

នគរបាលស្រុកព្រះនេត្រព្រះបើកវគ្គបំប៉នគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពការងារដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាល និងភ្នាក់ងារសន្តិសុខបោះឆ្នោត
==========
បន្ទាយមានជ័យ: កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យលោក ឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ លោក ឧត្តមសេនីយ៍ត្រី យ៉ត សុផល ដឹកនាំក្រុមការងារ ចុះបើកវគ្គបំប៉នគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពការងារដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាល និងភ្នាក់ងារសន្តិសុខបោះឆ្នោត នៅអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ និងបន្តគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ។

គោលបំណងនៃការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីជម្រុញដល់លោកអធិការ លោកអធិការរង ទទួលកិច្ចការប៉ុស្តិ៍រដ្ឋបាលស្រុង ក្រុង ក៏ដូចជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់នូវសេវារដ្ឋបាលសាធារណៈជូនគាត់ឲ្យបានទាន់ពេលវេលានិងបន្តកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ មកលើមន្ត្រីរាជការពិសេសគឺនគរបាលយើង និងដើម្បីឲ្យពួកគេបានយល់ច្បាស់អំពីភារកិច្ចរបស់ខ្លួន ពិសេសគឺការងារជាភ្នាក់ងារសន្តិសុខបោះឆ្នោតនាពេលខាងមុខនេះ ជៀសវាងការអនុវត្តខុសពីច្បាប់នៃការបោះឆ្នោត ។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះលោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកក៏នាំយកអំណោយជា សារ៉ុង របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ជូនប្រជាការពារចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ ។

ទន្ទឹមគ្នានេះកម្លាំងនគរបាលគ្រប់ស្រុក-ក្រុង និងបញ្ជាការវរ:ទាំង៤ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ ក៏បានត្រៀមកម្លាំងយាមល្បាត ប្រចាំការ២៤ សម្រាប់អន្តរាគមន៍ក្នុងហេតុការបន្ទាន់ផ្សេងៗ។លើសពីនេះកម្លាំងមួយចំនួនក៏បាន ចុះធ្វើផ្ទះជូនប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់ ចុះផ្សព្វផ្សាយពីគោលនយោបាលភូមិឃុំមានសុវត្ថិភាព ធ្វើអត្តសញ្ញាណប័ណ សម្រួលចរាចរណ៍ ជូនសិស្សសាលាឆ្លងផ្លូវពេលចូលនិងចេញពីរៀនផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *