ក្រុម ហ៊ុន ក្រោនកាស៊ីណូ ត្រូវបានអតីតបុគ្គលិករបស់ខ្លួនដាក់ពាក្យបណ្ដឹងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈពេលក្រុមហ៊ុននេះកំពុងតែរំលោភទៅលើច្បាប់ការងារ..

ក្រុម ហ៊ុន ក្រោនកាស៊ីណូ ត្រូវបានអតីតបុគ្គលិករបស់ខ្លួនដាក់ពាក្យបណ្ដឹងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈពេលក្រុមហ៊ុននេះកំពុងតែរំលោភទៅលើច្បាប់ការងារ..

ខេត្តបន្ទាយមានជ័យ÷ក្រុមហ៊ុនក្រោនកាស៊ីណូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានលោកឧកញ៉ាកុកអាន ជាប្រធាន ត្រូវបានលោក ហែម វណ្ណា អតីតនិយោជិកក្រុមហ៊ុនមួយនេះ ដាក់ពាក្យបណ្ដឹង និងសូមការអន្តរាគមន៍ ពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយនិងរកយុត្តិធម៌ឲ្យខ្លួន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខណៈពេលក្រុមហ៊ុនមួយនេះកំពុងប្រព្រឹត្តប្រាស់ចាកផ្ទុយពីច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាកំពុងនៅជាធរមាន។

លោក ហែម វណ្ណា បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងនិងបានអះអាងថា ខ្លួនជាជនរងគ្រោះ ដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុនក្រោនកាស៊ីណូមិនគោរពច្បាប់ស្តីពីការងារដូចជាបង្ខំបុគ្គលិកឱ្យធ្វើការក្នុងមួយថ្ងៃ១២ម៉ោងនិងមិនឱ្យមានការឈប់សម្រាកនៅពេលមានបុណ្យជាតិផ្សេងៗ លោកបន្តថាលោកគឺជាអតីតបុគ្គលិកក្រុមហ៊ុនខាងលើ ដោយបម្រើការផ្នែកបើកឡានក្នុងក្រុមហ៊ុននេះតាំងពីថ្ងៃទី១ខែធ្នូឆ្នាំ ២០១៦មកម៉្លេះ រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២២ លោកត្រូវបានលោកសុខកុសលប្រធានផ្នែកគ្រប់គ្រងទូទៅមកបណ្ដេញលោកចេញពីកន្លែងធ្វើការក្រោយពីទទួលបញ្ជាពីក្រុមហ៊ុនដ៏មហាលោតផ្លោះមួយនេះ អោយបញ្ឈប់លោកពីការងារយ៉ាងកំរោល ដោយសារលោកមានកំហុសបន្តិចបន្តួចហើយការបញ្ឈប់ការងារលោកនោះទៀតសោតខាងក្រុមហ៊ុនមិនបានធ្វើសេចក្ដីជូនដំណឹងជាមុនទេ និងសេចក្ដីសម្រេចបញ្ឈប់លោក ក៏មិនមានលាយលក្ខជាអក្សរ ស្របទៅតាមច្បាប់ការងារដែលបានចែងនោះឡើយ(ពោលគឺគេអនុវត្តច្បាប់ព្រៃ ជាជាងយកច្បាប់ជាតិមកប្រើ)។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់ខាងលើ គេមិនទាន់ដឹងទេថាបច្ចុប្បន្នមានបុគ្គលិកចំនួនប៉ុន្មាននាក់នោះទេ ដែលកំពុងរងនូវការគាបសង្កត់ជិះជាន់ ក្រោមស្នាដៃលោកថៅកែកាស៊ីណូដែលមានទ្រព្យសម្បត្តិដ៏មហាសាល ដូចពាក្យមួយឃ្លាថា>> (ធ្វើស្រែលើខ្នងរាស្ត្រ)។បើយើងក្រឡេកមកមើលវចនាស័ព្ទ ពាក្យថាឧកញ៉ា គឺជាគោរមងារដែលព្រះមហាក្សត្រ ប្រទានឲ្យ សំដៅទៅលើបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ចំណេះដឹងជ្រៅជ្រះ ព្រមទាំងទ្រព្យសម្បត្តិស្តុកស្ដម្ភ និងមានចិត្តសប្បុរសដើម្បីជាទីពឹងដល់អ្នកផង ទាំងឡាយទាំងពួង ដូចពាក្យស្លោកមួយបានពោលថា(អ្នកមានរក្សាក្សត់ដូចសំពតរុំពីរក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន)តើលោកឧកញ៉ាកុកអានមានឋានៈជាប្រធានក្រុមហ៊ុនក្រោនកាស៊ីណូ បង្កើតក្រុមហ៊ុននេះមកដើម្បីឲ្យពលរដ្ឋខ្មែរមានការងារធ្វើ និងលើកស្ទួយជីវភាពដល់ពួកគាត់កាន់តែល្អប្រសើរ ឬមួយលោកឧកញ៉ាកុកអានបង្កើតសហគ្រាសនេះមកដើម្បីបម្រើមហិច្ឆតារបស់ខ្លួន និងផលចំណេញកប់ពពកលែងគិតពីរទុក្ខលំបាកមនុស្សនៅក្រោមឱវាទរបស់ខ្លួន ដែលកំពុងរងការឈឺចាប់ដោយសារតែភាពលោភលន់គ្មានព្រំដែនលែងគិតពីគុណធម៌ជាមនុស្សទៅហើយ? រឺយ៉ាងណា? ទោះបីយ៉ាងណាក៏ដោយត្រង់ចំណុចនេះក្រុមការងារយើងសុំមិនធ្វើសេចក្តីអត្ថាធិប្បាយឡើយ ជុំវិញទង្វើរបស់លោកឧកញ៉ាកុកអាន ទុកឱ្យមហាជនធ្វើកាវិនិច្ឆ័យតាមការគួចុះទាន  !!។

មហាជនស្នើសុំដល់លោកនួនសុីណាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យជាពិសេសឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយត្រួតពិនិត្យនិងបើកការស៊ើបអង្កេតលើក្រុមហ៊ុនក្រោនកាស៊ីណូឱ្យទាន់ពេលវេលាផងទាន!ជុំវិញភាពអវិជ្ជមានខាងលើនេះ។ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេចតេជោជាប្រធាន។សម្ដេចតែងតែយកចិត្តទុកដាក់ដល់ជីវភាពលើប្រជាជនទូទៅជាពិសេសលោកក៏បាននាំយកមកនូវអំណោយដ៏ថ្លៃថ្លាគឺសុខសន្តិភាពជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេសផងដែរ។

ជុំវិញករណីខាងលើលោកសុខកុសលប្រធានផ្នែកគ្រប់គ្រងទូទៅក្រុមហ៊ុនក្រោនកាស៊ីណូបានឲ្យក្រុមការងារយើងដឹងនៅរសៀលថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២៣ នេះថាក្រុមហ៊ុនមិនបានបញ្ឈប់ការងារលោក ហែម វណ្ណាឡើយ តែដោយសារមិនទាន់មានតម្រូវការក្រុមហ៊ុនទើបមិនបានឲ្យលោកមកធ្វើការ រីឯជុំវិញនីតិវិធីនៃការងារបន្តទៀតលោកថាមិនអាចឆ្លើយតាមទូរសព្ទបានទេ។បើចង់ដឹងសូមឲ្យមកជួបលោកផ្ទាល់តែម្ដង។
ចំណែកលោកឧកញ៉ាកុកអានប្រធានក្រុមហ៊ុនក្រោន កាសុីណភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានឡើយ។ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។តែយ៉ាងណាក៏ដោយក្រុមការងារយើងនឹងរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធជុំវិញរឿងរ៉ាវនេះរាល់ម៉ោងធ្វើការស្របតាមរបបស្តីពីសារព័ត៌មាន៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *