កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ និងអញ្ជើញមកខេត្តបន្ទាយមានជ័យនាពេលខាងមុខ
==========
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ ក្នុងខេត្តបន្ទាយមានជ័យនាពេលខាងមុខ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក នាយ នាយរង ការិយាល័យជំនាញ លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក ។
លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង បានឡើងអានផែនការផ្សព្វផ្សាយដល់កម្លាំង និង បែងចែកការងារ គោលដៅ ទទួលខុសត្រូវការពារ លើកិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នេះ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ដល់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីដែលមានឈ្មោះក្នុងបញ្ជីផែនការត្រូវខិតខំប្រឹងប្រែង អនុវត្តន៍ការងារ តួនាទីភារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមផែនការដែលបានគ្រោងទុកឲ្យបានល្អ ដើម្បីធានារក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឱ្យបាន ១០០% ៕