លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========
បន្ទាយមានជ័យ: នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កងកម្លាំងក្នុងស្នងការដ្ឋានខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ រួមមន្រ្តីទាំងអស់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែង កោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់គ្រប់ផ្នែកពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ច បានយ៉ាងល្អគួរជាទីមោទន: ពិសេសបេសកកម្ម យាមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពថ្នាក់ដឹកនាំ តំណាងគណបក្សនយោបាយ ក្នុងយុទ្ធនាការចុះឃោសនារកសម្លេងឆ្នោត និង ពិធីបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ៕