លោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ និងលោកស្រី បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២៥វត្តក្នុងស្រុកស្វាយចេក

លោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ និងលោកស្រី បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២៥វត្តក្នុងស្រុកស្វាយចេក
==========
បន្ទាយមានជ័យ: លោក សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក និងលោកស្រី រួមក្រុមការងារ បាមនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ទៅប្រគេនព្រះសង្ឃដែលនិងគង់ចាំព្រះវស្សា ចំនួន២៥ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រារព្ធនៅវត្តស្វាយចេក នារសៀលថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣ នេះ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ។

ទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២៥វត្ត ក្នុងមួយវត្តទទួលបាន ÷ ទៀន ១ គូរ អង្ករ ៥០ គីឡូក្រាម ស្បង់ជីពោ ១ឈុត ស្លាដក១ ទឹកសុទ្ធ ១កេស ឃីត ២ កញ្ចប់ និងបច្ច័យ ៣០០ ០០០រៀល ។ ដោយឡែកវត្តស្វាយចេកទទួលបានបច្ច័យ ១ ៦៣៥ ០០០រៀលគត់ .. ចំណាយសរុប ចំនួន ២១ ១១៩ ៤០០រៀលគត់ (ម្ភៃមួយលានដប់មួយមុឺនប្រាំបួនពាន់បួនរយរៀល )។

ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីសំណាក់ ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ និង លោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម​​ អ៊ុំ រាត្រី ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដល់ ព្រះសង្ឃ លោកតា លោកយាយ ទាំងអស់ក្នុងស្រុកស្វាយចេក និងសូមថ្លែងអំណរគុណ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយចេកទាំងអស់ ដែលកន្លងមកបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងភ្លុកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ ។ លោក សិទ្ធិ ឡោះ ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការបក្សទាំងអស់ នៃសាខា ខ ២៧ រួមលោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អ៊ុំ រាត្រី Oum ReatreySar SokhaKe Kimyan

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *