ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសំខាន់ៗ
សន្តិសុខ សង្គម
អន្តរជាតិ
ព័ត៌មានជាតិ
ពិធីបញ្ចុះបឋមសិលានិងបុណ្យផ្កាសាមគ្គីអគារសិក្សា ពុទិ្ធកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងបរិវេណវត្តស្វាយពពែ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
July 4, 2022
40
Likes
436
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា..
June 28, 2022
50
Likes
466
ដឹកនាំប្រជុំដាក់ផែនការដល់កងកម្លាំង ក្នុងការចុះបេសកកម្មការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ..
June 28, 2022
46
Likes
435
សម្តេចតេជោ ហ៊ុន សែន អញ្ជេីញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម..
June 27, 2022
45
Likes
364
ស្លាប់ទៀតហើយករណីគ្រោះថ្នាក់ចរាចរណ៏ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការថយន្តក្រុង០២គ្រឿងបុកគ្នា..
June 27, 2022
47
Likes
415
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ
June 23, 2022
46
Likes
812
June 22, 2022
46
Likes
427
ទីតាំងប្រារព្ធពិធីនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តំបន់កោះថ្ម X16 ដើម្បីចូលរួមអបអសាទរខួបលើកទី៤៥..
June 19, 2022
47
Likes
427
ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណាចក្រកម្ពុជា..
June 16, 2022
47
Likes
360
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានវ្រសាសន៍ថា រហូតមកដល់ពេលនេះរយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវអោយប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់វ៉ាក់សាំងកូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយពីប្រជាពលរដ្ឋទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថាឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។ ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ ទាំងបញ្ហាសង្គ្រាមពិភពលោក។ សម្តេចតេជោប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោក។ ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕
June 14, 2022
47
Likes
396
Posts navigation
« Previous
1
…
74
75
76
…
82
Next »