លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាងអញ្ជើញជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងារជាមួយមន្ត្រីវិភាគព័ត៌មានចារកម្មឧក្រិដ្ឋរបស់ក្រុមការងារនគរបាលសហព័ន្ធអូស្រ្តាលី..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាងអញ្ជើញជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងារជាមួយមន្ត្រីវិភាគព័ត៌មានចារកម្មឧក្រិដ្ឋរបស់ក្រុមការងារនគរបាលសហព័ន្ធអូស្រ្តាលី
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការអញ្ជើញជួបសំណេះសំណាល សំដែងការគួរសម ពិភាក្សាការងារជាមួយមន្ត្រីវិភាគព័ត៌មានចារកម្មឧក្រិដ្ឋរបស់ក្រុមការងារនគរបាលសហព័ន្ធអូស្រ្តាលី ដែលដឹកនាំងដោយលោកស្រី Hannah Arnold មន្រ្តីវិភាគព័ត៌មានចារកម្មឧក្រិដ្ឋ
និងលោក Sarom Seila មន្រ្តីសម្របសម្រួល នៅសាលប្រជុំ( ខ )របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង សន្តិសុខ គ្រឿងញៀន លោកនាយ ការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រឆាំងការជួញដូរមនុស្ស នាយរងជាច្រើនរូប ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *