នគរបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នគរបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
==========
បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញឱ្យនគរបាលទូទាំងខេត្តយកចិត្តទុកដាក់ ពង្រឹងការប្រចាំការ យាមល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមទីប្រជុំជន រមណីយដ្ឋាននានា និងវត្តអារាមជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងផែនជំនាញ និងកម្លាំងគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ក៏បាន បែងចែកវេនប្រចាំការ យាមល្បាត ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះក៏មានកម្លាំងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗ។

ក្រៅពីនេះ កម្លាំងនគរបាលជំនាញ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៥៧ឃុំ-សង្កាត់ ក៏បានចេញប្រតិបត្តិការចុះផ្សព្វផ្សាយអំពី ១-គោលនយោបាលភូមិឃុំ-សង្កាត់មានសុវត្ថិភាព
២-ផលប៉ះពាល់នៃគ្រឿងញៀន និង ៣-ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ អ្នកដំណើរក្នុងឱកាសបុណ្យផងដែរ។

នគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅកំសាន្តតាមរមនីយដ្ឋាននានាសូមមេត្តាបើកបរដោយការទទួលខុសត្រូវ មានការប្រុងប្រយ័ត្ន មិនប្រមាថ ពិសេសស្រវឹងកុំបើកបរ បើកបរដោយការគោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុទាំងអស់គ្នា៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *