កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការចេញល្បាតចល័តការពារសន្តិសុខ តាមគោលដៅសំខាន់ៗក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ (បិណ្ឌ១៥) ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត!!!

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការចេញល្បាតចល័តការពារសន្តិសុខ តាមគោលដៅសំខាន់ៗក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ (បិណ្ឌ១៥) ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃ សៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំ ថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៣នេះដោយអនុវត្តតាមការណែនាំនឹងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនចុះធ្វើការជាប្រចាំដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសចុះធ្វើការតាមគោលដៅសំខាន់ៗក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កម្លាំងប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងឧកាសពីធីបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានអោយដឹងទៀតថា ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ប៉ុស្តិ៍ព្រមទាំងប្រជាការពារ បន្តចុះធ្វើការ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ០៩៧៧៧៨០១៦៤ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *