បុគ្គលឈ្មោះឯមសុវិសេតដែលមានរហស្សនាមកូនភ្លោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវ៉ៃខ្នោះសារជាថ្មីម្ដងទៀតករណីរំលោភលើលំនៅដ្ឋាននិងកំហែងទាប្រាក់ខណពេលជននេះទើបចេញពន្ធធនាគារខេត្តបាត់ដំបងបានមួយចំអិនកំពឹស

បុគ្គលឈ្មោះឯមសុវិសេតដែលមានរហស្សនាមកូនភ្លោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវ៉ៃខ្នោះសារជាថ្មីម្ដងទៀតករណីរំលោភលើលំនៅដ្ឋាននិងកំហែងទាប្រាក់ខណពេលជននេះទើបចេញពន្ធធនាគារខេត្តបាត់ដំបងបានមួយចំអិនកំពឹស

ខេត្តមណ្ឌលគិរី ជនសង្ស័យចំនួន 4នាក់ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនវាយខ្នោះនិងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីក្នុងករណីចូលទៅអុកឡុកក្រុមហ៊ុនរំលោភលើលំនៅឋាននិងកំហែងទារប្រាក់ដែលស្ថិតនៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ក្រុមជនសង្ស័យខាងលើត្រូវបានគេស្គាល់ទី១ឈ្មោះគឹមថុងងួនភេទប្រុសរស់នៅខេត្តបាត់ដំបងទី 2 ឈ្មោះឯមសុវិសេតភេទប្រុសរស់នៅខេត្តបាត់ដំបងគឺជាមុខសញ្ញាចាស់ទី 3 ឈ្មោះសំសីហាភេទប្រុសរស់នៅខេត្តកំពង់ឆ្នាំងប្រើប្រាស់កាតព័ត៌មានក្លែងក្លាយចំណែកទី 4 ក្រុមការងារយើងពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ក្នុងចំណោមពួកគេទាំងបួននាក់ក្នុងនោះមានម្នាក់ឈ្មោះឯមសុវិសេតរហស្សនាមកូនភ្លោះគឺជាមុខសញ្ញាចាស់ដែលតែងតែជ្រកក្រោមស្លាកអ្នកកាសែតនិងបន្លំខ្លួនធ្វើជាសមត្ថកិច្ចស្ថាប័នផ្សេងៗដើម្បីជម្រិតទារលុយប្រជាពលរដ្ឋហើយជននេះទើបតែចេញពីពន្ធនាគារខេត្តបាត់ដំបងថ្មីៗផងដែរ។

ប្រភពពីរខេត្តមណ្ឌលគិរីបានឲ្យដឹងថានៅថ្ងៃកើតហេតុថ្ងៃទី 22 ខែតុលាឆ្នាំ2023ក្រុមជនសង្ស័យខាងលើបានចូលទៅធ្វើសកម្មភាពអុកឡុកនៅក្រុមហ៊ុនមួយកន្លែងដែលស្ថិតនៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីនិងបានដើរតួនាទីជាអ្នកសារព័ត៌មាននិងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះអង្គការគ្រប់គ្រងធនធានធម្មជាតិ។ដោយទង្វើរំលោភទៅលើលំនៅដ្ឋានក្រុមហ៊ុននិងកំហែងទារប្រាក់ចំនួន 800 ដុល្លារ។ទើបខាងក្រុមហ៊ុនសុំអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួនតែម្ដងដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួររំលឹកថាបុគ្គលឈ្មោះឯមសុវិសេតរហស្សនាមកូនភ្លោះគឺជាមុខសញ្ញាដុះស្លែដើលតែងតែក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចផ្សេងៗដើម្បីជម្រិតទាប្រាក់ក្រុមប្រជាពលរដ្ឋដូចកាលនៅអំឡុងឆ្នាំ 2022ឈ្មោះឯមសុវិសេតនិងឈ្មោះឯមសុវិសាលរហស្សនាមបងប្អូនភ្លោះបានបន្លំខ្លួនធ្វើជាប៉ូលីសសេដ្ឋកិច្ចនិងទៅជម្រិតទារលុយថៅកែការាស់សាំងមួយកន្លែងនៅខេត្តពោធិ៍សាត់ហើយក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់មកនៅថ្ងៃទី14ខែគុម្ភះឆ្នាំ 2023បុគ្គលឈ្មោះឯមសុវិសេតនិងឯមសុវិសាលត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្ដឹងពីពលរដ្ឋម្នាក់ធ្វើសិប្បកម្មរឿងជម្រិតទាប្រាក់និងបញ្ជូនទៅតុលាការដាក់ពន្ធនាគារបានមួយរយៈក៏ស្រាប់តែឃើញជននោះមានសេរីភាពនៅក្រៅឃុំវិញ។រហូតដល់ថ្ងៃទី 22 ខែតុលាឆ្នាំ 2023 ស្រាប់តែជនសង្ស័យរូបនេះទៅធ្វើសកម្មភាពនៅខេត្តមណ្ឌលគិរី។ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានសារជាថ្មីទៀតករណីកំហែងយកប្រាក់និងរំលោភលើលំនៅដ្ឋាន។ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការខេត្តមណ្ឌលគិរីដែលបានចាត់ការទាន់ពេលវេលានិងបង្ក្រាបជនខាងលើនិងសូមស្នើទៅតំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរីធ្វើការចោទប្រកាន់និងផ្ដន្ទាទោសជនទាំងនេះទៅតាមផ្លូវច្បាប់កុំមានការបន្ធូរបន្ថយឡើយដើម្បីចូលរួមចំណែកសុខសន្តិភាពនិងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋផងដែរ។

ជុំវិញករណីខាងលើក្រុមការងារយើងពុំទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងការចាប់ឃាត់ខ្លួនជនសង្ស័យទាំងបួនរូបខាងលើនោះបានឡើយដោយពុំមានលេខទូរសព្ទទំនាក់ទំនង។ចំណែកជនជាប់ចោទទាំងបួនរូបខាងលើក្រុមការងារយើងក៏ពុំអាចសុំការបំភ្លឺបានដែរនៅព្រឹកថ្ងៃទី 25 ខែតុលាឆ្នាំ 2023នេះ។
រីឯលោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចោទពីបទរំលោភលើនៅឋាននិងកំហែងយកប្រាក់ហើយបច្ចុប្បន្នជនទាំងនេះត្រូវបានបញ្ជូនទៅតុលាការហើយ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *