អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ”

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ”

ភ្នំពេញ៖​ អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ” ដែលទទួលបានគោលការណ៍ផ្លូវការដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃ បានកំពុងគោរពស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលបន្តទៀត។​ នេះជាការបញ្ជាក់របស់ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *