បែកធ្លាយរឿងលោកអនុសេនីយ៍ឯក ឆេ វ៉ាយ មេបញ្ជាការរងកងរាជវុធហត្ថក្រុងដូនកែវកំពុងក្លាយជាថៅកែទីតាំងបនល្បែងឆ្នោតឡូការ៉េប្រាំបី(8888)ផ្ដាច់មុខក្នុងក្រុងដូនកែវនិងត្រូវបានគេដាក់ងារឲ្យថាជាបុរសដៃបីដៃម្ខាងចាប់ដៃម្ខាងបើករីឯដៃម្ខាងទៀតកាងដោយយុទ្ធសាស្ត្រនេះកំពុងតែពង្វក់ប្រជាពលរដ្ឋអោយលេងភ្នាល់យ៉ាងអនាធិបតេយ្យដោយជ្រកក្រោមតុកាហ្វេគគុយទាវ..
(ខេត្តតាកែវ)÷ប្រភពបែកធ្លាយពីក្រុមអ្នកញៀនល្បែងនៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣មកថា ទីតាំងបនល្បែងស៊ីសង ឆ្នោតឡូតូខុសច្បាប់ស្លាកយីហោការ៉េប្រាំបី(8888)ជាច្រើនកន្លែងដែលស្ថិតនៅក្រុងដូនកែវខេត្តតាកែវកំពុងបើកអោយប្រជាពលរដ្ឋចូលលេងភ្នាល់យ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ទក្នុងមូលដ្ឋានមើលរំលងហាក់បីដូចជាមានការលាក់បាំងអ្វីនៅពីក្រោយខ្នងផងនោះ។
យោងតាមប្រភពព័ត៌មានបែកធ្លាយពីអ្នកញៀនល្បែងដដែលនៅទីតាំងខាងលើបានអោយដឹងថាទីតាំងបនល្បែងឆ្នោតឡូតូខុសច្បាប់ដែលមានផ្លាកយីហោការ៉េប្រាំបី(8888)ជាច្រើនកន្លែងនៅក្នុងក្រុងដូនកែវនេះជាកម្មសិទ្ធដាច់មុខរបស់លោកអនុសេនីយ៍ឯកឆេងវ៉ាយមេបញ្ជាការរងកងរាជវុធហត្ថក្រុងដូនកែវដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃនិងមានក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងស្រស្រាក់ស្រស្រាំនឹងពពាក់ពពូនគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងដោយមិនញញ្ញើតច្បាប់បន្តិចសោះឡើយ។
សេចក្តីរាយការណ៍មួយទៀតបានបង្ហើបប្រាប់អ្នកយកពត៏មានយើងថា បច្ចុប្បន្នលោកឆេងវ៉ាយកំពុងដើរតួនាទីយ៉ាងសំខាន់ចំនួនបីទី 1 ជាកងកម្លាំងសមត្ថកិច្ចបង្ក្រាបបនល្បែងផងនិងទី 2
ជាថៅកែបនល្បែងផងនិងទី៣ជាអ្នកចាំកាងផងពោលគឺដៃម្ខាងចាប់ដៃម្ខាងបើកខ្លួនឯងរីឯដៃម្ខាងទៀតចាំកាងនិងការពារ។ប្រភពបន្ថែមថាប្រសិនបើមានក្រុមល្បែងណាចង់បើកល្បែងភ្នាល់នៅទឹកដីក្រុងដូនកែវត្រូវតែមានការអនុញ្ញាតពីលោកស័ក្ត 3 ឆេងវាយសិន ប្រសិនបើមិនដូច្នេះទេគេនឹងប្រើតួនាទីជាសមត្ថកិច្ចបង្ក្រាបលើក្រុមល្បែងផ្សេងនោះមិនឲ្យបើកលេងភ្នាល់ឡើយតែបើមានការព្រមព្រៀងពីលោកឆេងវ៉ាយគេនឹងប្រើតួនាទីជាអ្នកការពារចាំកាងវិញម្តងហើយតួនាទីសំខាន់មួយទៀតគឺលោកឆេងវ៉ាយដើរតួជាថៅកែបនល្បែងតែម្ដង។ប្រភពបានសង្កត់ធ្ងន់ថាតាំងបនល្បែងឆ្នោតឡូតូខាងលើគឺមិនមានច្បាប់អនុញ្ញាតឡើយ។
សេចក្តីរាយការណ៍នោះបន្តទៀតថាពាក់ព័ន្ទនិងល្បែងខាងលើនេះដោយសារមានលោកប៉េអឹមដ៏មានអំណាចនៅពីក្រោយខ្នងចាំកាងហើយមានការសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី អ្នកតាព្រៃភ្នំ ខ្មោចព្រាយបីសាចអស់ហើយមើលទៅ បានជាគេអាចលេងបានយ៉ាងរលួនគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញយ៉ាងដូដូច្នុះផងដែរ។
ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងនេះប្រជាពលរដ្ឋក្នុងមួលដ្ឋានបានស្នើសុំអោយលោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវជាពិសេសនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជរាជវុធលើផ្ទៃប្រទេសមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់លោកឆេងវ៉ាយមេរងប៉េអឹមក្រុងដូនកែវអោយទាន់ពេលវេលាផងទាន !!ព្រោះថាមន្ត្រីជំនាញនិងអាជ្ញាធរក្រុងខេត្តតាកែវមិនហ៊ានបង្ក្រាបឡើយព្រោះខ្លាចអំណាចលោកស័ក្ត ៣រូបនេះ។
ជុំវិញការចោទប្រកាន់ខាងលើនេះលោកអនុសេនីយ៍ឯកឆេងវ៉ាយមេបញ្ជាការរងកងរាជវុធហត្ថក្រុងដូនកែវបានឲ្យក្រុមការងារយើងដឹងនៅរសៀលថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023 នេះថាលោកមិនបានប្រព្រឹត្តដូចការចោទខាងលើឡើយសូមកុំជឿគេអី។រីឯលោកវរះសេនីយ៍ត្រីហែមដារ៉ាមេបញ្ជាការកងរាជវុធហត្ថក្រុងដូនកែវបានបញ្ជាក់ថាជុំវិញបញ្ហាខាងលើលោកមិនបានដឹងឡើយសូមអ្នកសារព័ត៌មានសួរទៅសាមុីខ្លួនពាក់ព័ន្ធទៅ។ចំណែកលោកវរសេនីយ៍ឯកឥនមណ្ឌលអធិការនគរបាលក្រុងដូនកែវធ្លាប់បានប្រាប់ឱ្យដឹងថាល្បែងឆ្នោតឡូតូការ៉េប្រាំបី(8888)នេះមិនមានច្បាប់អនុញ្ញាតឡើយ។រីឯលោកឧត្តមសេនីយ៍ត្រីសេងមហាមេបញ្ជាការកងរាជវុធហត្ថខេត្តតាកែវបានឲ្យក្រុមការងារយើងដឹងតាមប្រព័ន្ធតេឡេក្រាមមុននេះបន្តិចថារឿងរ៉ាវខាងលើនេះលោកមិនទាន់បានដឹងឡើយចាំមើលលោកនឹងឲ្យជំនាញចុះទៅស្រាវជ្រាវរឿងនេះ៕