តើ សុខ ចាយ ជាអ្នកណា?បានជាហ៊ានបើកបនល្បែងកាស៊ីណូប្រជល់មាន់ដ៏ធំ!!ខ្នាតយក្ស.!!ដុះស្លែ នៅទីតាំង ច្រកទាន់ហន់ (វៀតណាមហៅច្រករបៀង)បេីកដៃឲ្យពលរដ្ឋខែ្មរចូលលេង ហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរពាក់ព័ន្ធ ខ្លាចរួញខ្លួនដូចឌុកឌឺ មិនហ៊ានធ្វើការបង្ក្រាប
..
កំពត÷ កាស៊ីណូមួយកន្លែង នៅទីតាំង ច្រកទាន់ហន់ (វៀតណាមហៅច្រករបៀង)ដែលស្ថិតនៅ ភូមិស្ដេចទាន់ ឃុំព្រែកក្រាស់ ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេស្គាល់ថាឈ្មោះ សុខ ចាយ ជាថៅកែ ហើយបេីកដៃឲ្យពលរដ្ឋខែ្មរចូលលេងហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរពាក់ព័ន្ធ ខ្លាចរួញខ្លួនដូចឌុកឌឺ មិនហ៊ានធ្វើការបង្ក្រាបនោះឡើយព្រោះតែខ្លាចអំណាច ថៅ កែ មេបនល្បែងដ៏ធំដែលគេស្គាល់ថាឈ្មោះ សុខ ចាយ ហើយបុគ្គលរូបនេះកំពុង់ផ្គើននឹងអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ជាញឹកញាប់ផងដែរ ទៅលើគោលនយោបាយ ភូមិ ឃុំមានសុខសុវត្ថិភាពទាំង 7 ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន។
ចំណែកឯងមហាជនក៏ដូចជាប្រជាពលរដ្ឋក្បែរខាងនោះមានចម្ងល់ថា ថៅកែកាស៊ីណូខាងលើ ឈ្មោះ សុខ ចាយ ជានរណា? បានជាហ៊ាន បើកបនល្បែងគ្រប់ប្រភេទ យូគី អាប៉ោង បៀរ ប្រជល់មាន់ដ៏ធំ!!ខ្នាតយក្សដុះស្លែ បេីក ល្បែងស៊ីសង ចាក់ថ្នល់លុយខ្ទង់លាន បង្វួកប្រជាពលរដ្ឋខែ្មរឱ្យចូលលេងចាក់លុយម៉ាសេរី យ៉ាងគគ្រឹកគគ្រេង ចំណែកបុគ្គលឈ្មោះ សុខ ចាយ ថៅកែបនល្បែងកាស៊ីណូខាងលើ សប្បាយកើបលុយ រាប់សិបលានក្នុងមួយថ្ងៃៗដោយមិនខ្វល់ពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរអីបន្តិចសោះឡើយ ដូចពាក្យ វចនាស័ព្ទមួយឃ្លាឌីមដាម ឲ្យអ្នកដែលមានចិត្តលោភលន់មិនចេះស្កប់ស្កល់ថា ង.ា.ប់អាណាក៏ង.ា.ប់ទៅ ឲ្យតែអញ់រស់ ក្នុងន័យនេះ តើបុគ្គលឈ្មោះ សុខ ចាយ ស្ថិតនៅក្នុងជំពូកមនុស្សប្រភេទខាងលើដែរទេ.! រីឯមហាជនដាក់ការសង្ស័យថា សុខ ចាយ ថៅកែបនល្បែងកាស៊ីណូខាងលើ ប្រហែលជាគាត់មានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយហើយ ទើបគាត់ធ្វើអ្វីៗតាមតែអំពើចិត្ត មិនខ្លាចក្រែងរឯងសមត្ថកិច្ចអីបន្តិចសោះ។
កន្លងមក.! រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់ប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក វរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច និង លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន លេងស្រែកហ៊ោកញ្ជ្រៀវ អឺងកង ហើយមានអ្នកចូលរួមលេងល្បែង ប្រជល់មាន់ យ៉ាងពពពាក់ពពូ មិនញញើតច្បាប់អីបន្តិចសោះ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធកក្នុងខេត្តកំពតមិនខ្វល់ពីអានុសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជា បានចេញចរាចរណ៍ណែនាំនៅពេលថ្មីៗនេះ ឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាមម្ចាស់កាស៊ីណូ ចក្រទាន់ហន់ ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់នាំកម្ពុជាទៅវិញ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតចាត់វិធានការបង្ក្រាបល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅចំណុចកាស៊ីណូខាងលើផងទាន!! ជៀសវាងអាចកេីតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ គ្រឿងញៀន ដើម្បីគោរពតាមគោលនយោបាយ ភូមិ ឃុំ មានសុខសុវត្ថិភាពទាំង 7ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ផងទាន..
ដូច្នេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាល ខេត្តកំពតមិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះល្បែងភ្នាល់ស៊ីសងខុសច្បាប់ ក្ក្នុងកាស៊ីណូខាងលើ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋក៏ដូចជា មហាជនមានការរិះគន់ចំៗ ចាប់តាំងពី លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចូលកាន់តំណែងជាស្នងការដ្ឋានគឺមិនសូវយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសង ប្រជល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខដើម្បីពង្រឹងដល់សន្តិសុខសង្គម ជូនពលរដ្ឋក្នុងមូលដ្ធាននោះឡើយ។
ដូចនេះប្រជាពលរដ្ឋស្នើដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត ដែលទើបឡេីងតំណែងថ្មីៗ នៃអគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការដ្ឋានននគរបាលខេត្តកំពតទៀតបានឡើយ។
ជុំវិញរឿងរ៉ាវខាងលើ អង្គភាពយើងខ្ញុំ បានធ្វើកិច្ចសម្ភាសន៍ ថ្ងៃទី18 ខែធ្នូ ឆ្នាំ២០២៣នេះទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តាមរយៈតេឡេក្រាមតែមិនមានអ្នកទទួល ហើយក៏បានធ្វើកិច្ចសម្ភាសន៍ទៅលោក វរសេនីយ៍ឯក សេង សុគន្ធចាត់ និង លោក អូន ខន អភិបាលស្រុកកំពង់ត្រាច តាមរយៈតេឡេក្រាម ចូលមើលហើយតែមិនឆ្លើយតបរក្សាភាពស្ងៀមស្ងាត់។
បើទោះជាយ៉ាងណាក៏ដោយអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីភាគីមន្ត្រីមូលដ្ឋានពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបៀបរបបស្ដីអំពីអ្នកសារព័ត៌មាន..។